
លោក ម៉ៃ សុគន្ធ ដែលត្រូវបានអ្នកលេងហ្វេសប៊ុក មួយចំនួនធំ បានដាក់រហ័សនាមថា លោក ជួបទើស បានក្លាយជាប្រធានបទមួយ ដែលមានការចាប់អារម្មណ៍ទៅលើការរិះគន់របស់លោក កន្លងមកទៅលើ កុមារា ពេជ្រ ថៃ ដែលមានទាំងអ្នកគាំទ្រ និងមិនគាំទ្រ តែហាក់មានការប្រតិកម្មតបវិញ បែបអវិជ្ជមានជាច្រើន។
ប៉ុន្តែលោកនៅតែរក្សាជំហរ ជួបទើស របស់លោកដដែរ តែម្ដងនេះ លោកប្ដូរប្រធានបទថ្មី គឺទៅលើផ្លូវថ្នល់វិញម្ដង ដោយបានលើកឡើងយ៉ាងដូចច្នេះថា៖
សូមរិះគន់រឿងផ្លូវស្ទះ😔😔😔តាមពិតទៅបើផ្លូវលេខ347មួយខ្សែនេះបើជួសជុលគឺប្រសើរណាស់សំរួលការស្ទុះផ្លូវ (ផ្លូវ347ខណ្ឌទួលគោក) 30ឆ្នាំហើយមិនមានការជួសជុលទេ តែគេធ្វើ គេធ្វើតែមួយកំណាត់😔😔😔
ក្រោយពីការរិះគន់ម្ដងនេះ យើងឃើញថាហាក់មានការគាំទ្រច្រើន បើប្រៀបធៀបទៅនឹងរឿងមុនៗ៕
តើលោកអ្នកយល់យ៉ាងណាដែរ?





