
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម និងអ្នកតាមដាននយោបាយនៅកម្ពុជា លោកយល់ឃើញថា ថ្ងៃទី១៦ ខែវិច្ឆិកា នេះហាក់ដូចជាថ្ងៃឱសានវាទរបស់គណបក្សទាំងពីរ គណបក្សកាន់អំណាចបានដាក់ថ្ងៃទី១៦ ជាថ្ងៃឱ្យតុលាការរំលាយគណបក្សប្រឆាំង។ ចំណែកឯគណបក្សសង្គ្រោះជាតិជំរុញឱ្យគណបក្សកាន់អំណាចរំលាយគណបក្សប្រឆាំងនៅថ្ងៃទី១៦ មិនចង់ឱ្យពន្យាពេលដើម្បីបំបែកផ្ទៃក្នុង បើរំលាយមែនពេលនេះ បញ្ហានឹងធ្លាក់លើបក្សកាន់អំណាចវិញ ដែលរងសម្ពាធពីអន្តរជាតិ ។ មានអ្នកខ្លះថា១២០% បក្សសង្គ្រោះជាតិនឹងរលាយ ចំណែកលោក មាស នី ថាលោកមិនមើលឃើញអ៊ីចឹងទេ លោកថាលោកទុក៥% បក្សប្រឆាំងនឹងមិនរលាយ។
ថ្ងៃទី១៦ ខែវិច្ឆិកា ក៏ជាថ្ងៃបញ្ចប់ការកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក ហ៊ុន សែន នឹងត្រឡប់មកប្រទេសកម្ពុជា។
លោកបន្តទៀតថា៖ លោកបានឮថា សភាអាមេរិកបញ្ជូលមកទីក្រុងភ្នំពេញ ដូចនេះស្ថានភាពអាចប្តូរ៣៦០ដឺក្រេ ទៅជាមិនរំលាយវិញ។
ជំហររបស់ចិន និងវៀតណាម ទាក់ទងនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បរទេសមកលើកម្ពុជា លោកបន្ថែមទៀតថា ជនជាតិចិនបាននិងកំពុងវិនិយោគជាច្រើននៅប្រទេសកម្ពុជា ដូចនេះ ចិនមិនចង់ឱ្យមានបញ្ហានេះកើតឡើងដោយ ពីព្រោះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធុរកិច្ចរបស់ពួកគេ។ ចំណែកឯ វៀតណាម ដែលជាមហាមិត្តខ្មែរ បានងាកទៅចាប់សហរដ្ឋអាមេរិករួចហើយ។
ចុងក្រោយលោកថា បើយើងចង់ជួសជុលឆ្នាំងដែលបែក ហើយចំណែកនៅម្ខាងម្នាក់ៗ ត្រូវតែយកមកផ្សារភ្ជាប់គ្នាវិញ។
មានតែពេលវេលាទេដែលអាចកំណត់លទ្ធផល តើថាតុលាការនឹងរំលាយបក្សប្រឆាំងទេ?
