header ads

Sponsor

រិទ្ធី

ដើមឡើយ សម្តេច ហ៊ុន សែន បានដាក់ឱសានវាទឱ្យមន្ត្រីអតីតបក្សសង្គ្រោះជាតិមកចូលរួមជីវភាពនយោបាយជាមួយ CPP ត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ដូច្នេះ លោកនាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់មកចូលរួមជីវភាពនយោបាយ ជាមួយបក្សកាន់អំណាចរហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

តាមសារព័ត៌មានដែលស្និតនឹងរដ្ឋាភិបាល សម្តេច ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ និងចេញគោលការណ៍ថ្មី ជូនបងប្អូនទាំងអស់របស់អតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន អាចចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រហូតដល់ម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយសារសន្ទុះនៃការចុះចូលនៅមានកម្រិតខ្លាំង និងមិនទាន់អស់»។

ជាពិសេសជាងនោះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់កាដូដ៏ធំជូនបេក្ខជនបម្រុងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនជាប់ឆ្នោតនឹងទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សា ឬជំទប់ នៅពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ លោក នឹងផ្តល់ប្រាក់ខែ ព្រមទាំងតួនាទី នៅក្នុងឃុំសង្កាត់ដែលឈរឈ្មោះនោះ នៅពេលដែលបងប្អូនយល់ព្រមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សកាន់អំណាច។ 

សូម្បីតែបេក្ខជនដែលបានឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ តែមិនបានជាប់ឆ្នោត ក៏អាចទទួលបានតំណែងដែរ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post