Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ដូចដែលប្រិយមិត្តបានដឹងហើយថា ឆ្នាំនេះ ប្រទេសកម្ពុជាយើង មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងបវកញ្ញាឯក Miss Global 2017 ដោយមានការចូលរួមពីបេក្ខភាពស្រស់ស្អាត ៦០ នាក់ មកពីបណ្តាលប្រទេសនាៗ ជុំវិញពិភពលោក។ ក្នុងនោះផងដែរ បវកញ្ញាឯក ចក្រវាល តំណាងឲ្យកម្ពុជា គឺ កញ្ញា យស ប៉ូលីណា ក្រោយពីឆ្លងកាត់វគ្គប្រលងជាច្រើនក្នុងកម្មវិធី Miss Global 2017 ពេលនេះ នាងកំពុងត្រូវការជួយ ជាចាំបាច់ ពីសំណាក់បងប្អូនប្រិយមិត្តខ្មែរ ក្នុងការបោះឆ្នោះ ដើម្បីឲ្យកញ្ញា ទទួល បានជ័យលាភីពានរង្វាន់ Best National Beauty ដែលនឹងប្រកាស់នៅថ្ងៃទី ១៧ ខែតុលា ២០១៧ ខាងមុខនេះ។

គួរបញ្ជាក់ផងដែលថា ពានរង្វាន់ Best National Beauty មិនត្រឹមតែទទួលពិន្ទុពីចៅក្រមប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់បញ្ជូល ពិន្ទុតាមរយៈការបោះឆ្នោតនៅលើបណ្តាញសង្គមហ្វេសបុកផងដែរ ដោយ 1 Like = 1 ពន្ទុ និង 1 ស៊ែរ = 3 ពិន្ទុ។

ជាក់ស្ថែងមកដល់ពេលនេះ បើយោងតាមគេហទំព័រហ្វេសបុកផ្លូវការឈ្មោះ Official Miss Global រូបថតរបស់ បវកញ្ញាឯកចក្រវាល ទទួលបានការ Likes ចំនួន 1600 និងស៊ែរចំនួន 5 ពាន់ ហើយ។ សង្ឃឹមថាបងប្អូនខ្មែរទាំងអស់ នឹងជួយ Like និង ស៊ែរ ជាបន្តទៀត តាមរយៈរូបថតខាងក្រោមនេះ:

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor