header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថ្មីៗនេះ បញ្ហាអាយុពិតរបស់ ម្ចាស់ជ័យលាភី The Voice Kids Cambodia 2017 គឺ កុមារា ពេជ្រ ថៃ កំពុងស្ថិតក្នុងចំណាប់អារម្មណ៍មហាជន ស្របពេលដែល តារាចម្រៀង លោក May Sokun បានចូលរួមយ៉ាងសកម្ម ព្យាយាមបង្ហាញភស្ដុតាងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបញ្ជាក់ច្បាស់ថាកុមារា ពេជ្រ ថៃ ពិតជាមិនមែនក្មេងអាយុ ១៣ ឆ្នាំឡើយ។

ដោយឡែក នៅព្រឹកថ្ងៃទី ១០ ខែតុលា ២០១៧ ជាថ្មីម្តងទៀត តារាចម្រៀង May Sokun បានបង្ហោះសារផ្តាំផ្ញើជាពិសេសដល់ពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV លោក មាស ឫទ្ធី ព្រមទាំងបាន ដៀមដាមដល់កម្មវិធី The Voice Kids Cambodia ថាជាកម្មវិធីមិនល្អ គួរតែប្តូរឈ្មោះទៅជា កម្មវិធី The Komsot [កម្សត់] វិញទៅ។ មិនត្រឹមតែប៉ុន្នោះ លោក មៃ សុគន្ធ ក៏បង្ហាញអារម្មណ៍អាណិតដល់ក្មេងៗដែលជា បេក្ខភាពប្រលងដ៏ទៃទៀត ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែមិនទទួលបានភាពជោគជ័យ ទៅវិញក្នុងកម្មវិធីមួយនេះ។

លោក មៃ សុគន្ធ បានរៀបរាប់នៅលើគណនីរបស់ខ្លួនថាយ៉ាងដូច្នេះថា:

ស្រួលម៉្យាងដែរ បង្ហាញ ភាពកំសត់បៅដោះសត្វគោផ្ទាល់ ក៏បានកាន់ពានThe Voice ដែរ ចឹងដូរដាក់ឈ្មោះ The KOMSOT វិញទៅ កម្មវិធីថ្មីប្រចាំស្រុកខ្មែរ😏😏😏 ក្មេងទូទាំងប្រទេសដែលបានដាក់ពាក្យចូលប្រឡងកម្មវិធីThe voice kids នេះមានច្រើនណាស់ហើយម្នាក់ៗគាត់ព្យាយាមបញ្ចេញសមត្ថភាពជាពិសេសគឺផ្នែកសម្លេងតែម្តងដើម្បីសង្ឃឹមថានឹងបានក្លាយជាម្ចាស់ជ័យលាភីប៉ុន្តែភាពអយុត្តិធម៌របស់កម្មវិធីនេះបានធ្វើរអោយកុមារាកុមារីដែលមានសម្លេងល្អៗច្រៀងពិរោះមានទឹកដមទាំងនោះខកបំណងផុតឱកាសហើយបែជាជ្រើសរើសយកកុមារាម្នាក់ដែលគ្រាន់តែភាពក្រមិចក្រមើមនិយាយលេងបានច្រើនមកធ្វើរជាម្ចាស់ពានរង្វាន់ទៅវិញ បងប្អូនដែលគាំទ្រហើយហៃអើតាមកម្មវិធីនេះតើមានយល់ពីអារម្មណ៍របស់ប្អូនៗដ៏ទៃទៀតដែឬទេ ។

ក្នុងនោះផងដែរ លោក បានសម្តែងការបារម្មណ៍ចំពោះកម្មវិធី The Voice Kid Cambodia ក្រោយៗទៀត ថា:

តើរដូវកាលក្រោយៗកម្មវិធីនេះនឹងផ្តល់នូវភាពអយុត្តិធម៌ដល់អ្នកមានសមត្ថភាពសម្លេងដូចរដូវកាលនេះទៀតទេ តើពេលណាទើបមានភាពសុក្រឹតទៅលើបេក្ខភាពដែលមកប្រឡងអោយសមនឹងចំណងជើងនៃកម្មវិធី មិនបានឈ្នានីសក្មេងទេប៉ុន្តែគ្រាន់តែសោកស្តាយចំពោះក្មេងដ៏ទៃទៀតដែលពួកគាត់ខំប្រឹងពុះពាដើម្បីចង់បង្ហាញពីសម្លេងរបស់ពួកគាត់តែប៉ុណ្ណោះ៕ ជូនជាពិសេសលោក មាស ឫទ្ធី

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post