Sponsor
រិទ្ធី

កាលពីម្សិញមិញលោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សសារណរដ្ឋរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា បើគ្មានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅពេលបោះឆ្នោតឆ្នាំ២០១៨នោះទេ សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិជាដាច់ខាត។ 

ឆ្លើយតបទៅនឹងការលើកឡើងនេះ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សម្តេចហ៊ុន សែនបានមានប្រសាសន៍ថា ប្រទេសទាំងឡាយណាដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា គឺជារឿងរបស់ប្រទេសនោះ សំខាន់ឱ្យតែប្រជាពលរដ្ឋខ្មែរទទួលស្គាល់ទៅបានហើយ ហើយកម្ពុជាក៏មិនបាច់បង្ខំឱ្យទទួលស្គាល់នោះដែរ។

 ការប្រកាសនេះធ្វើឡើងនៅជំនួបសំណេះសំណាលជាមួយក្រុមប្រតភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ នៅវិមានសន្តិភាព មុនពេល សម្តេចហ៊ុន សែន នឹងហោះហើរទៅប្រទេសវៀតណាម ដើម្បីប្រជុំអាស៊ីប៉ាស៊ីហ្វិក APEC។
 

សម្ដេច ហ៊ុន សែន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor