Sponsor
រិទ្ធី

យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយស្តីពីការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សមាសភាពគណបក្សសង្គ្រោះជាតិបន្ទាប់ពីត្រូវបានរំលាយ បានឱ្យដឹងថា៖

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៧:០០ មានចំនួន ៤៧រូប
គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ចំនួនទទួលបានសរុប ២៩៣ រូប រួមមាន៖

-    តំណាងរាស្ត្រចំនួន ៣៣ រូប

-    សមាជិក គ.ជ.ប  ចំនួន ០៣ រូប

-    សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ចំនួន ២៥៧ រូប

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមធ្វើការលើកទឹកចិត្តដល់បងប្អូនដែលជាប់កាតព្វកិច្ចប្រកាសទាំងអស់ សូមរួសរាន់មកបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងរយៈពេល ៣០ ថ្ងៃនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor