
សម្តេចតេជោ ហ៊ុន សែន បានសសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ថា ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិតដដែលជាដដែល អំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើ និងបញ្ជាក់សារជាថ្មីថា អតីតបក្សដែ ល ត្រូវបានរំលាយហើយ (សង្រ្គោះជាតិ) ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។
សម្តេច បញ្ជាក់ថា «ឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសារជាថ្មីទៀតឡើយ។ ខ្ញុំសូមឲ្យយោបល់ខ្លះៗ ដែលអាចមានប្រយោជន៍ ហើយកុំឲ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន»។

នៅក្នុងបណ្តាញសង្គមដែលសម្តេច ក៏បានបញ្ជាក់ដែរថា «ខ្ញុំសូមបញ្ជាក់ផងដែរ អំពីជំហរដឹកនាំប្រទេស ដែលមានរូបខ្ញុំជានាយករដ្ឋមន្រ្តី ដែលតំណាងឲ្យជាតិសាសន៍មួយ គឺស្អប់ ខ្ពើមណាស់ចំពោះការឈ្លានពានរបស់បរទេស ដែលបំពានមកលើអធិបតេយ្យភាព និងឯក រាជភាពរបស់ប្រទេសយើង ហើយដែលធ្លាប់បានកើតឡើងកន្លងមក។ មិនដូចបុគ្គលខិលខូច មួយក្រុមតូច ដែលមិនគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិហើយធ្វើតាមការបង្វឹលរបស់បរទេស»។
ក្រោយការបើកផ្លូវនេះដល់អតីអតីតបក្សប្រឆាំង ភ្លាមៗនោះ នៅលើគណនីហ្វេសប៊ុក លើវិល្លាមបានសរសេរតបថា៖
ពេលចិត្តកំពុងក្ដៅ ៖ ត្រូវតែរំលាយបក្សនឹងអោយបាន
ពេលចិត្តកាន់តែក្ដៅ ៖ ត្រូវហាមពួកនឹងមិនអោយធ្វេីនយោបាយ៤ឆ្នាំ
ពេលចិត្តមហាសែនក្ដៅ ៖ អាមេរិកក៏ដោយប្រយ័ត្នងាប់
ចោលឆ្អឹងស្រុកខ្មែរពេលចិត្តឈប់ក្ដៅ ៖ ហ៎ក បង្កេីតបក្សមួយទៀតមក មកចូលរួមបោះឆ្នោត ដេីម្បីជួយហែហម កុំអោយអន្តរជាតិថ្កោលទោស ហេីយជាការជួយសម្រាលទម្ងន់នៃការដាក់សម្ពាធរបស់អន្តរជាតិ
«បេីបក្សសង្គ្រោះជាតិបង្កេីតបក្សថ្មីតាមសម្ដីសម្ដេចមែន គឺផេះសុទ្ធ»
