Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ក្មេងស្រីវ័យ៧ឆ្នាំម្នាក់ បានបាត់បង់ជីវិតក្នុងទឹកស្រះក្រោយផ្ទះយ៉ាងអណោចអាធ័ម កាលពី​វេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្រះទឹកខាងក្រោយផ្ទះប្រហែល១០ម៉ែត្រ ស្ថិតនៅក្នុងក្រុមទី០២ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្មេងស្រីរងគ្រោះ ឈ្មោះ សូ សាវឌី អាយុ០៧ឆ្នាំ ឪពុកឈ្មោះសូ វណ្ណី អាយុ៣៧​ឆ្នាំ។​

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រី​រងគ្រោះ បាន​ទៅលេងទឹកស្រះក្រោយផ្ទះ ក៏បណ្តាលឲ្យ​លង់ទឹកស្លាប់តែម្តង។

ក្រោយពី​សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញថា ក្មេងស្រី​រងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន ហើយក៏​បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor