
ព្រះសីហនុៈ បុរសម្នាក់ ជាកម្មករបេះដូងលក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកស្លាប់ យ៉ាងអាណោចអាធម័ ហើយរថយន្តបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង៦៖២០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៩-១៩០ ស្ថិតនៅក្នុងភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កមិនស្គាល់ម៉ាក មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បានបុកអ្នកថ្មើរជើងម្នាក់ ឈ្មោះ សាទ ង៉ោល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកឡើងបេះដូង មានទីលំនៅភូមិស្រែកចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ខណៈក្នុងពេលកំពុងដើរឆ្លងកផ្លូវពីកើតទៅលិច ក៏ត្រូវរថយន្តបង្កហេតុ បើកបុកតែម្ដង។
តាមការឲ្យដឹងពីសមត្ថកិច្ច បានប្រាប់សាព័ត៌មាន CAM POST ថាបុរសស្លាប់ខាងលើមានឈ្មោះ សាទ ង៉ោល ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តរករថយន្តបង្កហេតុ៕
