Sponsor
រិទ្ធី

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តបន្ទាយមានជ័យ កម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ក្រាប ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ ជាង៩០តោន ផលិតគ្មានស្តង់ដារ  ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ។

ទីតាំងសិប្បកម្មដែលត្រូវបង្ក្រាបនោះមានឈ្មោះថា សិប្បកម្មភ្នំមាស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០១ ក្រុមទី៥ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យមាន ម្ចាស់ឈ្មោះ សុខ លាង ភេទប្រុស អាយុ ៥៦ឆ្នាំ   ។

ក្នុងមួយថ្ងៃ ផលិតមានប្រមាណពី១៥ ០០០ដប ទៅ ២០ ០០០ដប  សម្រាប់ចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប 
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានពិនិត្យជាបឋមឃើញថាផលិតខុសស្តង់ដារ ហើយរំលាយច្បាប់៤ចំណុច៖

ទី១ ប្រើប្រាស់សញ្ញា ISC (Institute Standard Cambodia) ក្លែងក្លាយ។

ទី២ ការវេចខ្ចប់ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

ទី៣ មិនបានចុះបញ្ជីផលិតផល (ច ប ផ) 

និងទី៤ លើកស្លាកយីហោសិប្បកម្មមិនបានតាមការកំណត់របស់ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

គួរឱ្យកត់សម្គាល់ផងដែរ ម្ចាស់ទីតាំងនេះបានយកដបស្រាបៀរ Heineken ធ្វើជាការវេចខ្ចប់ទឹកក្បុង មើលទៅមិនគួរឲ្យប្រជាជនយើងមានទំនុកចិត្តក្នុងការទិញទៅបរិភោគឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor