Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាសម្តែង និងកំប្លែង យេរ យេរ កំពុងមានទីផ្សារបានប្រឹងប្រមូលលុយកាក់មួយចំនួនទៅវះកាត់ដើមទ្រូងឲ្យ​ទៅជាមនុស្សស្រី។ មហាជន​មានការលើកឡើងថា យេរយេរបង្ហាញការប្រើម្ជុលវះកាត់នេះ ដើម្បីបំពេញចិត្តម្ចាស់ស្នេហ៍។

តារាសម្តែងភេទទី៣ យេរយេរ បានឲ្យ​ដឹងថា នាងបានវះកាត់ដើមទ្រូងបានរយៈពេលជាង១០ថ្ងៃមកហើយ ដោយចំណាយប្រាក់ផ្ទាល់ខ្លួន។ នាងអះអាងទៀតថា ការសម្រេចវះកាត់ពង្រីកដើមទ្រូង ឬឡើងប៉ុងនេះ ធ្វើនៅប្រទេសថៃ ហើយដើម្បីរក្សាបានសភាពល្អ ខណៈពេលនេះ​នៅឈឺមុខម្ជុល នាង​មិនហ៊ានហូបចំណី​ផ្តេសផ្តាស់ឡើយ។ នាងថា ចំពោះការលើកឡើងមានគូស្នេហ៍ហើយកែដើមទ្រូង ដើម្បីអ្នកស្រឡាញ់ ទុកឲ្យ​គេថាទៅ ជាសិទ្ធិគេ ដោយនាងព្រមកែក៏ព្រោះតែចិត្តគំនិតយើងជាស្រីហើយចង់ឲ្យ​មានភាពសិចស៊ីបង្ហាញការទាក់ទាញ។

យេរ យេរ មានឈ្មោះដើម ឃ្លោក មករា មុនល្បីនាងតស៊ូខ្លាំងលើវិស័យសិល្បៈ។ នាងក៏ជាសមាជិកក្រុមកំប្លែងប្រចាំក្លិបជីអិល ហើយក៏បានបង្ហាញវត្តមាននៅលើវេទិកាសិល្បៈជាច្រើនរបស់ស្ថានីយទូរទស្សន៍រហូតមហាជនសរសើរពីភាពពូកែក្លែមពាក្យពេចន៍ពេលសម្តែងម្ដងៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor