យោងតាមសេចក្តីជូនដំណឹងរបស់យោធាកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នេះ យោធាកម្ពុជាធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយមានកម្លាំងចូលរួមរាប់រយនាក់ នៅភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ។
ការធ្វើសមយុទ្ធនេះ នឹងធ្វើការបាញ់រថពាសដែក រថក្រោះ កាំភ្លើងយន្ត និងកាំភ្លើងស្នៃពើ និងអាវុធធុនតូចមួយចំ អ្នកនៅតំបន់ភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ បើឮសំឡេង កុំមានការព្រួយបារម្ភ។

