លោក ហេងសួរ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា ការលំហូរកាន់តែខ្លាំងនូវពលករចំណាកស្រុកគឺកាន់តែបញ្ជាក់យ៉ាងច្បាស់ថាស្របទៅនឹងគោលការសេដ្ឋកិច្ចសកល ជាពិសេសការបញ្ជូនពលករទៅក្រៅប្រទេសកាន់តែច្រេីនវាជាចលករដ៏សំខាន់ក្នុងការរុញច្រានអោយមានសេដ្ឋកិច្ចកាន់តែខ្ពស់។
គូសបញ្ជាក់ថា ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសដែលបញ្ជូនពលករចំណាកស្រុកច្រើន នៅក្នុងតំបន់អាស៊ាន។ បើតាមតួលេខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពលករខ្មែរនៅប្រទេសថៃ មានចំនួន១ លាន៥សែននាក់ ខណៈនៅប្រទេសកូរ៉េខាងត្បូងមានពលករច្រើនលំដាប់ទី២ និងម៉ាឡេស៊ី លំដាប់ទី៣។

