
ភ្នំពេញៈ បង់ក្លាដែល នឹងដាក់ព្រះនាម អតីតព្រះមហាក្សត្រខ្មែរ នៅលើផ្លូវខ្លួន១ខ្សែ នៅទីក្រុងដាកា ខណៈខ្មែរក៏នឹងដាក់ព្រះនាម អតីតមហាក្សត្រ បង់ក្លាដែស ផងដែរ នៅរាជធានីភ្នំពេញ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ក្រោយបញ្ចប់ជំនួប ជាមួយនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី សេក្ខ ហាស៊ីហា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ថា កម្ពុជា និងបង់ក្លាដែស បានឯកភាពគ្នាកសាងផ្លូវជាតិពិសេស ដើម្បីដាក់ឈ្មោះព្រះនាមបិតាជាតិ ទៅវិញទៅមក ដែលនេះជានិមិត្តរូប រវាងប្រជាជនទាំងពីរ។
សម្ដេចតេជោ បានថ្លែងថា “ប្រទេសទាំងពីរ ក៏បានឯកភាពជ្រើសរើសផ្លូវ នៅទីក្រុងភ្នំពេញ និងនៅទីក្រុងដាកា ដើម្បីដាក់ព្រះនាមរបស់ព្រះបិតាជាតិរបស់កម្ពុជា និងបិតាជាតិបង់ក្លាដែស ដែលនេះជានិមិត្តរូប នៃសាមគ្គីភាពរវាងប្រទេសទាំងពីរ”។

សម្ដេច បានថ្លែងអំណអរគុណ ចំពោះបង់ក្លាដែស ដែសបានជួយប្រជាជនកម្ពុជា នាពេលកន្លងមក។ តាមរយៈទំនាក់ទំនង រវាងប្រទេសទាំងពីរ បានធ្វើឲ្យសេដ្ឋកិច្ច មានការរីកចម្រើនកាន់ខ្លាំងផងដែរ៕