Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងថា បណ្ដាប្រទេស ដែលស្ដាប់តាមការបង្គាប់បញ្ជារបស់អតីតគណបក្សសង្រ្គោះជាតិ(CNRP) ប្រទេសទាំងនោះ គឺគ្មានបានការ និងគ្មានប្រយោជន៍ដល់កម្ពុជាឡើយ ។

ការថ្លែងរបស់លោកបែបនេះ បន្ទាប់ពីក្រុមសមាជិកសភាអាស៊ាន បានស្នើឲ្យមានការដោះលែង លោក កឹម សុខា និងអនុញ្ញាតឲ្យអតីតបក្សប្រឆាំងបន្តដំណើរការទៅមុខទៀតបាន។

លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី៥ ធ្នូនេះថា មានសមាជិកសភាមួយក្រុម ដែលអួតខ្លួនថា ជាសមាជិកសភាអាស៊ាន ដើម្បីការពារសិទ្ធិមនុស្ស ដែលជាបណ្ដុំសមាជិកសភាបក្សប្រឆាំង នៅបណ្តាប្រទេស បានសម្តែងឭកខ្លួនដូចជា ហំហួនខ្លាំងណាស់ បានដាក់លក្ខខណ្ឌមករាជរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអតីតមេបក្សប្រឆាំងក្បត់ជាតិ និងឲ្យអតីតបក្សប្រឆាំងរំលោភច្បាប់ មានសិទ្ធិធ្វើនយោបាយដូចដើមវិញ ។

លោកបានឲ្យដឹងថា ដូច្នេះរាល់ការបង្គាប់បញ្ជា ពីសមាជិកសភាចេញពីបក្សប្រឆាំង បណ្តាប្រទេសទាំងនោះគ្មានបានការ និងគ្មានប្រយោជន៍ដល់កម្ពុជាឡើយ។ កម្ពុជា ដើរតាមផ្លូវដែលខ្លួនត្រូវដើរ ដើម្បីបុព្វហេតុប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជា តែប៉ុណ្ណោះ” 

លោកគូសបញ្ជាក់ថា ទោះបីយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនយកចិត្តទុក្ខដាក់ចំពោះការដាក់គំនាបបែបណានេះឡើយ ទុកពេលវេលាដ៏មានតម្លៃកសាង និងអភិវឌ្ឍន៍ប្រទេសបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជាវិញ ទើបមានឈ្មោះថា ជាអ្នកបម្រើប្រជាជន ដោយដើរតាមនយោបាយរបស់ខ្លួន ដែលប្រជាជនបានបោះឆ្នោតឲ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor