
លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមសំដែងការព្រួយបារម្ភ ចំពោះទំនាក់ទំងកម្ពុជា និងចិន ដោយសារតែចិនជាប្រទេសកុំម្មុនីស្ត
លោកបញ្ជាក់ថា បើសិនជារដ្ឋាភិបាលកម្ពុជា ពឹងផ្អែកតែទៅលើរដ្ឋាភិបាលចិនខ្លាំងពេក ៖
១-បើចិនផ្តល់ការគាំទ្រច្រើន ហើយការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ប្រយោជន៍ដល់ប្រទេសនេះ វានឹងនាំឱ្យមានការផ្លាស់ប្តូរផ្សេងៗដូចនៅហ្ស៊ីម បាវេ ដែលចិនធ្លាប់គាំទ្រកន្លងមក ។
២-ទំនាក់ទំនងស្អិតរមួតជា នឹងនាំឱ្យរំលាភលើគោលការណ៍ប្រជាធិបតេយ្យ ជាពិសេសការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីក្រុងប៉េកាំង ប្រទេសចិន ក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចរវាងលោក សុង ថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តីចិន ជាមួយសម្តច ហ៊ុន សែន បក្សកុម្មុយនីស្តចិនបានប្រកាសយ៉ាងមហោឡារឹកថា នឹងធ្វើជាបង្អែកដ៏រឹងមាំរបស់សម្តេច ហ៊ុន សែន ក្នុងការដឹកនាំប្រទេសឲ្យប្រកបដោយសុខសន្តិភាព និងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។

