Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ចាប់បង្រ្កាបជាបន្តបន្ទាប់ក្នុង៣ករណីផ្សេងពីគ្នា ពាក់ព័ន្ធនិងគ្រឿងញៀន។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងខណ្ឌដូនពេញ ករណីទី១ត្រូវបានបង្រ្កាបកាលពីវេលាម៉ោង៥៖០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិកាដ្ឋាន នគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកចូលផ្លូវលេខ១៣៦ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុខ ម៉ារ៉ាឌី ហៅ អេណា ភេទស្រី អាយ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងម៉ាដាម ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវលេខ១៥៤ កែងផ្លូវលេខ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកបានរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់(បីកញ្ចប់តូច) ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣ថង់ ដែកកេះ១ ប្រអប់ជរ័ផ្លាស្ទិច១ កាបូបយូរដៃពណ៌ខ្មៅ១ ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីទី២ ត្រូវបានបង្រ្កាបកាលពីវេលាម៉ោង៩៖០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ថ្នាំញៀន នៅចំណុចច្រកឌឿងហែម ផ្ទះលេខ១០Eoz ផ្លូវលេខ១១៨ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ រចនា វិមាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកបានរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១កញ្ចប់(មួយកញ្ចប់តូច)។

សមត្ថកិច្ចបន្តទៀតថា ករណីទី៣ បង្ក្រាបកាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប្រើប្រាស់ថ្នាំញៀន នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ សរ រត្ន័ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន) ទី២ឈ្មោះ ឆឹល ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច (ពីរកញ្ចប់តូចចាប់យកពីឈ្មោះ សរ រត្ន័) និងម៉ូតូ១គ្រឿង ម៉ាកZoomer.X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GI-2193 អាយកូម១គ្រឿង ម៉ាកMegaband ពណ៌ខ្មៅ ដែកកេះ១ លុយខ្មែរ៦០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor