Sponsor
រិទ្ធី

លោក យ៉ែម បុញ្ញឫទ្ធិ អតីតសមាជិកសភាមណ្ឌលព្រៃវែងមកពីគណបក្សសង្គ្រោះជាតិបានសរសេរលើគេហទំព័រហ្វេសប៊ុកថា៖ ដល់ពេលហើយ ដែលយើងជាកូនអង្គរគ្រប់រូបមូលជាតិខ្មែរ ត្រូវចូលរួមក្នុងកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ តាមរយៈការបណ្តុះគំនិតគិតចូលរួម សិក្សាវែកញែកប្រកបដោយវិចារណញ្ញាណ សុភវិនិច្ឆយ និងតក្កវិជ្ជា ដែលជាមូលដ្ឋានក្នុងការបណ្តុះគំនិតគិតសម្រេច ជ្រើសតាំងអ្នកដឹកនាំតាមបែបប្រជាធិបតេយ្យ ក្នុងបរិយាកាសនយោបាយ ដោយស្មើភាព សេរី និងយុត្តិធម៌។

អតីតតំណាងរាស្ត្ររូបនេះបន្តថា៖ ដល់ពេលហើយ ដែលអ្នកនយោបាយខ្មែរត្រូវយល់យ៉ាងច្បាស់ថា ប្រជាជាតិយើងរងគ្រោះបែកបាក់ ដោយសារតែការច្រណែនឈ្នានីស អស្មិមានះ ដោយផ្ទាល់ ឬដោយប្រយោល បំពេញមហិច្ឆតាផ្ទាល់ខ្លួន ឬមហិច្ឆតាបរទេស តាំងពីក្រោយសម័យមហានគរមក។

ដល់ពេលហើយ ដែលខ្មែរគ្រប់រូបត្រូវចូលរួមសម្រេចជោគវាសនាជាតិមាតុភូមិដោយផ្ទាល់ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងនាមជាម្ចាស់ ដោយប្រកាន់ជំហរមោះមុត ឆន្ទៈម៉ឺងម៉ាត់ ដោយមិនបណ្តែតបណ្តោយទៅលើអ្នកនយោបាយ ឬទៅលើអ្នកតំណាងឱ្យធ្វើអី្វប្រាសចាកពីគោលបំណងរួម គឺដើម្បីសង្គមកម្ពុជារួមរស់ដោយសុខសុភមង្គល មិនឱ្យប្រជាជាតិយើងរងគ្រោះឈឺចាប់។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor