
តារាចម្រៀងជើងចាស់ សួស សងវាចា ក្នុងពេលប៉ុន្មានឆ្នាំនេះបានអាក់ខានក្នុងកិច្ចការសិល្បះ ដោយសារតែលោកមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ដូចជា លើសឈាម និងទឹកនោះផ្អែម ប៉ុន្តែដោយមានការយកចិត្តទុកដាក់ជួយពីសប្បុរសជន ជំងឺរបស់លោកបានធូរស្រាលបន្តិចហើយ។

ដោយឡែក ក្រោយពីស្ថាត់ដំណឺងរបស់តារាច្រៀងជើងចាស់ លោក សួស សងវាចា កាលពីម្សិលមិញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ បើយោងតាមគណនីហ្វេសបុសឈ្មោះថា វរះ ជ័យថន បានទៅជួបនិងសួរសុខទុក្ខ លោក សួស សងវាចា ដល់ផ្ទះនិងបានដឹងថាពេលថ្មីៗនេះ ជំងឹរបស់លោកបានរើឡើងវិញហើយ ដោយសារតែប្រើថ្នាំបុរាណខ្មែរខុស ធ្វើឲ្យមាត់របស់លោកវៀចជាថ្មីម្តងទៀត។
សូមទស្សនាវីដេអូខាងក្រោម:


