Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងទឹកបឹងកំប្លោកទាំងសភាពអាក្រាតកាយ បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវរទេះភ្លើង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានប្រាប់ថា នារីរងគ្រោះឈ្មោះ ម៉ុង ឈុន​សុីវត្ថា អាយុជាង២៨ឆ្នាំ មុខរបរបត់ក្រដាស់ធៀបការ​ ស្នាក់​នៅ​ភូមិបុរី១០០ខ្នង់​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

ពាក់ព័ន្ធករណីនេះ ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានសន្និដ្ឋានថា ស្រ្តីរងគ្រោះត្រូវបានឃាតករំលោភរួចសម្លាប់បំបិទមាត់ ព្រោះសាកសពស្លាប់ទាំងអាក្រាតកាយ។

បច្ចុប្បន្ន សមត្ថកិច្ចបានយកសាកសពទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃ និងបន្តស្រាវជ្រាវរកមុខឃាតកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor