Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ តំណាងកម្ពុជានៅអង្គការសហប្រជាជាតិបានសម្រេចបោះឆ្នោតជំទាស់សេចក្តីសម្រេចរបស់អាមេរិក ករណីទទួលស្គាល់តំបន់ជេរ៉ុយសាឡឹម ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអ៊ែល។ ចំណែកឯ ប្រទេស១២៧ ទៀត ក៏ជំទាស់អាមេរិកផងដែរ។ ការបោះឆ្នោតនេះធ្វើឡើងដោយមហាសន្និបាទអង្គការសហប្រជាជាតិ ដែលមាន១៩៣ ប្រទេសចូលរួម ក្នុងនោះ ១២៨ ប្រទេសប្រឆាំងសហរដ្ឋអាមេរិក ដែលទទួលស្គាល់ តំបន់ភាគខាងកើត ទីក្រុងជេរ៉ុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល មានតែ៩ ប្រទេសប៉ុណ្ណោះដែលបោះឆ្នោតគាំទ្រទីក្រុងវ៉ាស៊ីនតោន។ ប្រទេស៣៥  បានបោះឆ្នោតអនុប្បវាទ។ 

ប្រទេសភូមា និងប្រទេសហ្វីលីពិន ប្រកាន់ជំហរបោះឆ្នោតមិនប្រឆាំងនិងអាមេរិកនោះទេ។ ចំណែកឯ ប្រទេសកម្ពុជាដែលកំពុងមានស្ថានភាពតានតឹងផ្នែកការទូតជាមួយសហរដ្ឋអាមេរិក បានចូលរួមនឹងប្រទេស ១២៧ ទៀត គឺប្រឆាំង និងសេចក្តីសម្រេចរបស់សេតវិមាន ដូចនេះ។ 

លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច បាននិយាយថា ជំហរមន្រ្តីការទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ គឺឈរលើឆន្ទះនៃសំឡេងភាគច្រើនដែលមិនចង់ឃើញតំបន់មជ្ឈឹមបូព៌ា ឬ ទីក្រុងជេរ៉ុយសាឡឹម ក្លាយជាសមរភូមិនោះទេ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ទោះកម្ពុជាជាប្រទេសតូចក្តី តែកម្ពុជាត្រូវការយុត្តិធម៌សម្រាប់ប្រទេសតូចដូចគ្នា ហើយក្នុងន័យនេះហើយ ដែរ តំណាងកម្ពុជាប្រើប្រាស់សិទ្ធិនយោបាយដូចនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor