ភ្នំពេញៈ រដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ បានបោះឆ្នោតជ្រើសរើសលោក យូ ហុកគ្រីបេក្ខជនមកពីគណបក្សហ្វ៊ុន ស៊ិនប៉ិច ធ្វើជាអនុប្រធានទី១ រដ្ឋសភា ជំនួយកៅអីលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគាត្រពាំងថ្លុង។
ការបោះឆ្នោតជ្រើសរើសអនុប្រធានទី១ រដ្ឋសភាថ្មីនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន សរុបចំនួនសមាជិករដ្ឋសភាចូលរួម១១៦រូប។
បេក្ខជនអនុប្រធានទី១រដ្ឋសភា ត្រូវបានឈរឈ្មោះលោក យូ ហុកគ្រី ម្នាក់ប៉ុណ្ណោះ ។ សមាជិករដ្ឋសភា បានធ្វើការបោះឆ្នោតម្តងៗម្នាក់ ដោយលទ្ធផលសន្លឹកឆ្នោត ដែលសមាជិករដ្ឋសភា ចំនួន ១១២សំឡេងបានគំាទ្រ ២សំឡេងមិនព្រម និង២សំឡេងអនុប្បវេទ។
នៅថ្ងៃដែលនេះ រដ្ឋសភាក៏បានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មការជំនាញចំនួន៥ផងដែរ ។ គណៈកម្មការជំនាញរដ្ឋសភា ៥ ដែលនឹងត្រូវបែងចែកតួនាទី ជាប្រធានគណៈកម្មការ ទៅឲ្យគណបក្សទាំង៣ ដែលទើបទទួលបានអាសនៈនៅរដ្ឋសភា រួមមាន៖១-គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ ២-គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។ ៣-គណៈ កម្ម ការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ ៤-គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ។ ៥-គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។ រីឯគណៈកម្មការរដ្ឋសភា ៥ ទៀត ដែលគណបក្សទាំង៣ ទើបតែទទួលបានអាសនៈថ្មី នៅរដ្ឋសភា គឺជាគណៈកម្មការ ដែលមានប្រធាន មកពីគណបក្សប្រជាជនកម្ពុជា។
ទីបំផុតគណបក្សហ្វ៊ុន ស៊ិនប៉ិច ត្រូវបានសមាជិករដ្ឋសភាបោះឆ្នោតជ្រើសរើសធ្វើជាប្រធានចំនួន៥គណៈកម្មការ ដែលមានឈ្មោះដូចជា ៖ លោក ញ៉េប ប៊ុនជិន ជាប្រធានគណៈកម្មការ ទី១ (គណៈ កម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា)។ លោក យឹម សាវី ជាប្រធានគណៈកម្មការទី៣ (គណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក)។ លោក ផាន់ សិទ្ធី ជាប្រធានគណៈកម្មការ ទី៧ (គណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍)។ លោក ចាប ញ៉ាលីវុធ ជាប្រធានគណៈកម្មការ ទី៨ (គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី)។ លោក ប៉ោ ប៊ុនស្រ៊ី ប្រធានគណៈកម្មការ ទី១០ (គណៈ កម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុក រលួយ)។
ចំណែកប្រធានគណៈកម្មការចំនួន៥ នៃរដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា ធ្វើជា ប្រធានមាន ដូចជា ៖ លោក ជាម យៀប ប្រធានគណៈកម្មការ ទី២ (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។ លោក ហ៊ុន ណេង ប្រធាន គណៈកម្មការ ទី៤ (គណៈ កម្មការ មហាផ្ទៃ ការពារ ជាតិ និង មុខងារ សាធារណៈ)។ លោក ឈាង វុន ប្រធាន គណៈកម្មការ ទី៥ (គណៈ កម្មការ ផែនការ កិច្ចការ បរទេស ឃោសនាការ សហ ប្រតិបត្តិការ អន្តរជាតិ និង ព័ត៌មាន)។ លោក ប៉ែន បញ្ញា ប្រធាន គណៈកម្មការ ទី៦ (គណៈកម្មការនីតិកម្ម និងយុត្តិធម៌)។ លោកស្រី និន សាផុន ប្រ ធា ន គណៈកម្មការ ទី៧ (គណៈ កម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់)។
សូមជម្រាបថា កៅអីដែលប្រធានគណៈកម្មការទំាង៥ រូបនេះជំនួសកៅអីរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមានលោក អេង ឆៃអ៊ាង ប្រធានគណបក្សទី១ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ លោក យ៉ែម ប៉ុញ្ញាឫទ្ធិ ប្រធានគណបក្សទី៧ លោកស្រី កែ សុវណ្ណារ័ត្នប្រធានគណៈកម្មការ និងលោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០៕
