Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារា​ស​ម្តែង​ស្រី​ល្បីឈ្មោះ​ក​ញ្ញា ​ដួង ម៉ានិច កំពុង​កាក់​ក​បខ្លាំ​ងនឹ​ងកា​រ​ងាស​ម្តែងភាព​យន្ត​ជាច្រើ​ន​បន្ត​ប​ន្ទាប់។ ទន្ទឹ​មនឹ​ង​ការ​ហក់​ឡើងខ្លាំ​ង​នេះ ក៏​លេ​ចចេ​ញ​ដំណឹ​ង​ថា តា​រាស្រី​រូ​បនេះ​ បា​ន​បញ្ច​ប់កា​រវះ​កា​ត់​បបូ​រ​មា​ត់យ៉ា​ង​ជោ​គជ័យ។

ការ​កែ​ច្នៃស​ម្រស់​ធ​ម្មជា​តិស្ទើ​រ​តែ​ក្លាយ​ទៅ​ជារឿ​ងធ​ម្ម​តា​ទៅហើ​យ​ សម្រា​ប់ម​នុ​ស្សប​ច្ចុប្ប​ន្ន​ ពិសេស​សិល្ប​ក​រ ដែ​លត្រូ​វកា​រស​ម្រ​ស់ជា​ចាំ​បាច់។ កន្លង​មក​តារាស្រី ​ដែ​លធ្លា​ប់ឆ្ល​ងកា​ត់កា​រកែ​ស​ម្រស់​មា​ន​ច្រើន ​ប៉ុ​ន្តែ​សម្រា​ប់​អ្នក​វះ​កាត់​កែ​បបូ​រ​មាត់ ​គឺ​មិន​មា​នច្រើ​នទេ​ ហើយ​តារា​ស្រីដែល​គេដឹ​ង​ច្បា​ស់នោះ ​គឺ​កញ្ញា ​ថ​ន លក្ខិណា​។ ថ្មីៗនេះ​ ដួង ម៉ានិច ក៏បា​នស្វែ​ងរ​ក​សេវា​ក​ម្មវះ​កា​ត់ប​បូ​រ​មា​ត់ឲ្យតូ​ចស្តើ​ង​ជា​ង​មុន​ផ​ងដែ​រ។

ប្រភ​ពពី​អ្ន​កក្នុ​ង​ចង្កោ​មសិ​ល្បៈ​លើក​ឡើ​ង​ថា ​ដួ​ង ម៉ា​និ​ច្ច ​បាន​ចេ​ញទៅវះ​កា​ត់ប​បូ​រមា​ត់រ​បស់​នាង​កា​លពី​ថ្មី​ៗនេះ​ ដើម្បីពង្រួម​បបូរមាត់ ​ដែលរីក​ធំ ឲ្យ​រួម​តូច​បន្តិច។ នាង​បា​នជួ​ប​ និង​ពិ​ភាក្សា​នឹង​គ្រូ​ពេ​ទ្យជំ​នា​ញនៅ​ប្រ​ទេ​សថៃ​ ជាយូ​រមក​ហើយ មុនពេ​ល​សម្រេ​ចចិ​ត្ត​វះ​​កា​ត់កា​ល​ពី​មួយ​រ​យៈចុ​ង​ក្រោ​យនេះ​។ ប្រ​ភព​បន្ត​ថា ការ​វះកា​ត់​នេះ បា​ន​ធ្វើឲ្យ​ប​បូរ​មាត់​នា​ងរួ​ម​តូច​ជាង​មុ​នប​ន្តិ​ច ប៉ុន្តែ​កាន់តែ​លើក​សម្រស់របស់នា​ងបន្ថែមទៀត​។

ទោះជា​យ៉ា​ងណា​គេ​នៅមិ​នទា​ន់អា​ច​ស្វែង​រក​កា​រប​ញ្ជាក់បន្ថែ​មពី​តា​រាស្រី​រូ​បនេះ ​បា​ននៅ​ឡើ​យទេ​។ ប៉ុន្តែ​ប្រភ​ពពី​អ្ន​កសិ​ល្បៈ​លើក​ឡើ​ង​ថា ​កា​រវះ​កា​ត់​បបូ​រ​មាត់​នេះ ​កាន់​តែ​ធ្វើឲ្យ​យីអ៊ុ​នរ​ប​ស់តា​រា​ស្រី​រូប​នេះឡើងមួ​យក​ម្រិតទៀ​ត ​ដែល​ជា​ក់ស្តែ​ងនា​ង​ទើប​នឹងទ​ទួល​បានការស​ម្តែងភា​ព​យន្ត​ភាគ​ថ្មី​មួ​យ ក្នុ​ង​តំ​ណែង​តួ​ឯ​ក​ គឺរឿ​ង ដែ​នដី​ស្នេ​ហ៍​អា​ថ៌កំ​បាំង​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor