
កំពង់ចាមៈ បុរសម្នាក់ ដេកស្លាប់ក្នុងបន្ទាប់ បង្កការផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ដោយសារខ្យល់គគ្មានអ្នកជួយទាន់ពេលវេលា នៅចំណុចតូបលក់ទូរស័ព្ទ ភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា សាកសពឈ្មោះ សុង ម៉េងស្រេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅយប់ហេតុការណ៍បុរសខាងលើ បានសម្រាកនៅក្នុងតូចជួសជុល និងលក់ទូរស័ព្ទ ក្បែរតារាងបាល់ ភូមិជីហែដូចសព្វដង លុះព្រឹកឡើងអ្នកក្បែរខាង ឆ្ងល់មូលហេតុអ្វី បានជាជនរងគ្រោះដេកយូមិនទាន់បើកតូចលក់ដូចសព្វមួយដង ហើយបានគោះទ្វារផង មិនលឺសម្លេងឆ្លើយតប ក៏មានការសង្ស័យ និងរាយការណ៍ទៅសមត្ថកិច្ចឲ្យមើលជួយពិនិត្យមើល។

ក្រោយមកសមត្ថកិច្ច បានចុះមកពិនិត្យសពជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងធ្វើកោសវិច្ឆ័យមិនគ្មានឃើញមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ក៏សន្និដ្នានថា ជនរងគ្រោះដេកស្លាប់ ដោយសារខ្យល់គពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕





