Sponsor
រិទ្ធី

គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្គ្រោះជាតិ សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះក្រុមដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅឯនាយសមុទ្រទាំងអស់ ដែលក្នុងរយៈពេលកន្លងមកនេះ បានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ ក្នុងការតស៊ូមតិតាមរូបភាពផ្សេងៗដោយអហិង្សា ដើម្បីទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងធ្វើការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងអ្នកទោសមនសិការទាំងអស់ ដើម្បីឱ្យប្រទេសកម្ពុជាងាកមកដើរតាមគន្លងប្រជាធិបតេយ្យ ដោយគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានការគោរពសិទ្ធិមនុស្សឡើងវិញ។

សារលិខិតនេះ ក៏បានអរគុណ សហគមន៍អន្តរជាតិ ដែលមានការ ការឈឺឆ្អាល និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ិប ចំពោះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។

ចុងបញ្ជាប់ គណៈកម្មាធិការអចិន្រ្តៃយ៍អតីតគណបក្សសង្គ្រោះជាតិ មានជំនឿយ៉ាងមុតមាំថា ក្រុមដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្ស នៅឯនាយសមុទ្រទាំងអស់ នៅតែបន្តការតស៊ូ ប្រឹងប្រែងតទៅទៀត ដើម្បីសង្គ្រោះជាតិ ឱ្យរួចផុតពីគ្រោះមហន្តរាយនៃរបបផ្តាច់ការរបស់ លោក ហ៊ុន សែន។

 ព្រឹកមិញ លោក ហ៊ុន សែន បានឱ្យយោបល់ដល់អតីតសមាជិកគណបក្សសង្គ្រោះជាតិបង្កើតគណបក្សថ្មីដើម្បីប្រកួតប្រជែងការបោះឆ្នោតក្នុងឆ្នាំ២០១៨ លោកបញ្ជាក់ទៀតថា ឈ្មោះអតីតបក្សនេះគឺនឹងមិនកើតឡើងសារជាថ្មីទៀតឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor