Sponsor
រិទ្ធី

គណៈកម្មាធិការរៀបចំការបោះឆ្នោត ( គ . ជ . ប ) បានទទួលស្គាល់គណបក្សនយោបាយចំនួន ៤ ជាផ្លូវការក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដោយ ក្នុងនោះមាន៖

១ - គណបក្សប្រជាជនកម្ពុជា 

២ - គណបក្សហ្វ៊ុនស៊ិនប៉ិច

៣ - គណបក្សខ្មែររួបរួមជាតិ 

៤ - គណបក្សយុវជនកម្ពុជា 

ក្នុងចំណោមគណបក្ស ទាំង៤ នេះ គណបក្សប្រជាជន និង គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះ ទាំង៨ ភូមិភាគ ចំណែកគណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះ ៧ ភូមិភាគ និង គណបក្សយុវជន ដាក់បេក្ខជន ៣ ភូមិភាគ នៃ អាសនៈ ព្រឹទ្ធសភា។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ។ការបោះឆ្នោតនេះជាការបោះឆ្នោតអសកល។

គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា ជាគណបក្សដែលទទួលយកអាសនៈរដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor