Sponsor
រិទ្ធី

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេច ហ៊ុន សែន ត្រូវបានជ្រើសតាំងជាឯកអគ្គទូតសុច្ឆន្ទៈទេសចរណ៍អង្គរជាតិនិងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងជ័យលាភី រាជធានីភ្នំពេញជារាជធានីនៃទេសចរណ៍ និងវប្បធម៌ពិភលោកសម្រាប់ឆ្នាំ២០១៧-២០១៨ របស់ក្រុមប្សឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។

ពិធីប្រកាសជាផ្លូវការនៃការទទួលស្គាល់សម្តេច ហ៊ុន សែន ជាឯកអគ្គទូតសុច្ឆន្ទៈទេសចរណ៍អង្គរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព នឹងប្រព្រឹត្តនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ ក្នុងពិធីនេះ លោកសាស្ត្រាចារ្យ Anton Caragea ប្រធាន ក្រុមប្សឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប នឹងប្រគល់វិញ្ញាបនបត្រជូនសម្តេច។

ទេសចរអន្តរជាតិជាង៥លាននាក់បានមកលេងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៦ កើនឡើង៥%។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ នេះ ទេសចរអន្តរជាតិមាន៣លាន៩សែននាក់ កើនឡើង១១.៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ កម្ពុជារំពឹងថា ទេសចរអន្តរជាតិនឹងកើនដល់ប្រមាណជា៧លាននាក់ នៅឆ្នាំ២០២០។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor