អាមេរិកៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូនេះថា លោក Al Franken អតីតអ្នកកំប្លែង និងជាសមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ បានថ្លែងថា លោកមានគម្រោងសុំលាលែងពីមុខតំណែង នៅក្នុងអំឡុងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីគេបានដាក់ការសង្ស័យទៅលើរឿងអាស្រូវផ្លូវភេទ ។
ព្រឹទ្ធសភារដ្ឋ ម៉ូនីសូតា ដែលមកពីព្រឹទ្ធសភាសហរដ្ឋអាមេរិក បាននិយាយថា "ខ្ញុំមានមោទនភាពខ្លាំងណាស់ នៅក្នុងអំឡុងពេលបំពេញការងាររបស់ខ្ញុំក្នុងអង្គភាពព្រឹទ្ធសភា ដែលខ្ញុំបានប្រើប្រាស់អំណាចរបស់ខ្ញុំគ្រប់គ្រងលើតំណែងនៃក្រុមស្ត្រីទាំងឡាយ" ។
ការថ្លែងសុន្ទរកថារបស់គាត់ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមានសមាជិកមកពីបក្សប្រជាធិបតេយ្យជិត៣០នាក់ បានអំពាវនាវសុំឲ្យរូបគាត់ចុះចេញពីមុខតំណែង។
ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការតំណាងរាស្ត្រសភាភាគតិចអាមេរិក បានធ្វើការការស៊ើបអង្កេតទៅលើរឿងអាស្រូវផ្លូវភេទរបស់សមាជិក២រូបទៀតដែលមកពីគណបក្សសាធារណរដ្ឋផងដែរ៕

