Sponsor
រិទ្ធី

ឆ្លើបតបទៅនឹងសម្តេច ហ៊ុន សែន ដែលបានប្រាប់ទៅអតីតគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញថា៖ មានជម្រើសល្អតែមួយគត់ គឺទៅបង្កើតបក្សថ្មីដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។

លោក អ៊េង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិប្រាប់សរសេរក្នុងទំព័រហ្វេសប៊ុកថា៖ បន្ទាប់ពីរងសម្ពាធដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ លោក ហ៊ុន សែន បានអំពាវនាវឲ្យកូនចៅសង្គ្រោះជាតិ (ដែលគាត់ហៅថា អតីតសមាជិកគណបក្សសង្គ្រោះជាតិ) បង្កើត " គណបក្សថ្មី " ចូលប្រកួតជាមួយគាត់នៅឆ្នាំ២០១៨ ។ នេះជាយុទ្ធសាស្ត្រនយោបាយ ស្រាយសម្ពាធអន្តរជាតិរបស់លោក ហ៊ុន សែន ហើយក៏ជាផ្លូវដែលលោក ហ៊ុន សែន ចង់ដើរ និងគូសវាសឲ្យយើងដើរតាមគាត់ បន្ទាប់ពីចាប់ខ្លួនលោកប្រធាន កឹម សុខា និងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ។ តែយើងមិនដើរលើផ្លូវដែលលោក ហ៊ុន សែន ចង់បាននោះទេ ព្រោះផ្លូវនេះ នាំឲ្យលោក ហ៊ុន សែន ក្លាយជាមេដឹកនាំផ្តាច់ការ ហើយកម្ពុជានឹងស្ថិតនៅឯកោពីសហគមន៍អន្តរជាតិ ឯប្រជាពលរដ្ឋខ្មែររស់នៅក្នុងភាពក្រីក្រ និងភ័យខ្លាច ។

លោក អ៊េង ឆៃអ៊ាងបន្ថែមទៀតថា ផ្លូវដែលយើង (គណបក្សសង្គ្រោះជាតិ) ដើរ គឺ៖

-លុបចោលសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ

-ដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការទាំងអស់ 

-ទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន

-អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើសកម្មភាពដូចពេលមុន ហើយនិង

-រៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ២០១៨ ។

ផ្លូវដែលយើងដើរ គឺនាំប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មានស្ថិរភាព សន្តិភាព និងមានការអភិវឌ្ឍពិតប្រាកដ ហើយទទួលបានផលប្រយោជន៍យ៉ាងធំធេងពីសហគមន៍អន្តរជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor