Sponsor
រិទ្ធី

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានសរសេររបាយការណ៍ជូនសម្តេច ហ៊ុន សែន ស្តីពីការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក ជាពិសេសទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំ (២០១២-២០១៦)។

ក្នុងរបាយការណ៍នេះ ចែកចេញជា៤ចំណុចសំខាន់ៗ៖

១- ការនាំចេញទៅកាន់ទីផ្សារសំខាន់ៗក្នុងឆ្នាំ២០១៦៖ តម្លៃនាំចេញទៅសហភាពអឺរ៉ុបជាប់លេខ១ ជាង៦ពាន់លានដុល្លារ ចំណែកឯទៅកាន់សហរដ្ឋអាមេរិក ជាប់លេខ២ ជិត៣ពាន់លានដុល្លារ។

២- ការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប៖ ទឹកប្រាក់នៃការនាំចេញសរុបក្នុងឆ្នាំ២០១៦ មានចំនួន ៦ ២៥៩ ពាន់លានដុល្លារអាមេរិក ការនាំចេញនេះមិនរួមបញ្ចូលទឹកប្រាក់ដែលត្រូវបង់ពន្ធនោះទេ។ មុខទំនិញនាំចេញ សំខាន់ៗរួមមាន សម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែកជើង ឆ័ត្រ កៅស៊ូ និងទោចក្រយាន ជាដើម។ ប្រសិនជាមិនទទួលបានភាពអនុគ្រោះពន្ធ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦ លានដុល្លារអាមេរិក (អត្រាពន្ធមធ្យមប្រមាណ ១១%)។

៣- ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៖ ទឹកប្រាក់នៃការនាំចេញសរុបក្នុងឆ្នាំ២០១៦ មានចំនួន  ២ ៩១៦ ពាន់លានដុល្លារអាមេរិក។ ទឹកប្រាក់ដែលកម្ពុជាបានបង់ពន្ធឱ្យសហរដ្ឋអាមេរិកប្រមាណជាង ៣០០លានដុល្លារអាមេរិក (អត្រាពន្ធមធ្យមប្រមាណ ១២%)

និងចំណុចទី៤ យោបល់៖ 

រដ្ឋមន្ត្រីដែលឡើងកាន់តំណែងបានជាង១ឆ្នាំរូបនេះបានផ្តល់យោបល់ជូនសម្តេច ហ៊ុន សែន ថា ដើម្បីទប់ស្កាត់ការសម្រេចព្យួរសម្បទានពន្ធគយលលើគ្រប់មុខទំនិញដោយសភាអឺរ៉ុបជាយថាហេតុ កម្ពុជាគួរបញ្ចុះបញ្ចូលបណ្តាប្រទេសជាមិត្តដែលជាសមាជិកសហភាពអឺរ៉ុប តាមរយៈបណ្តាញការទូត និងពាណិជ្ជកម្ម ព្រោះសហភាពអឺរ៉ុបច្រើនមានភានទន់ភ្លន់ និងយោគយល់ដល់ស្ថានភាពរបស់កម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor