Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នាយប់ថ្ងៃទី១៣ វិច្ឆិកា នេះ នៅលើគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ មានការប្រតិកម្មយ៉ាងខ្លាំងទៅលើមន្រ្តីអសកម្ម ការងារ និងតួនាទីរបស់ខ្លួន ហើយយកតួនាទីភារកិច្ចដើរដាក់ខែយកលុយ បង្កឲ្យមានជាល្បែងស៊ីសង ដោយមន្ត្រីទាំងនោះមិនដឹង មិនឮ តែបែរជាប្រជាពលរដ្ឋដឹងឮទៅវិញ ។

ក្នុងនោះលោកបានរៀបរាប់ចោទសួរថា ៖ 

សួរដូចឆោត​ តើពួកអាឆ្កែយកតួនាទីភារកិច្ចដើរដាក់ខែល្បែងស៊ីសងគ្រប់កន្លែងរាល់ថ្ងៃវាមានដែលមើលមហាជនជេរវាទេ​ បាន​វាមិនព្រមធ្វើសោះអញ្ចឹង ។​ ល្បែងគ្រប់ល្បែង​ សូម្បីតែក្នុងផ្សារក៏សំបូរដែរ​ មិនដឹងថាសន្តិសុខ​ផ្សារ​ ឬ​ ប្រធានផ្សារដឹងឬអត់ទេ​ ?

បន្ទាប់ពីមានជាសំនួរខាងលើមក លោកក៍បាន Live វីដេអូនិយាយផងដែរ៖

នាយប់ថ្ងៃដដែរនេះ លោកក៍បានលើកពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ គឺ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ ដោយថា ៖

ឃើញរូបថតនេះខ្ញុំពិតជារំជួលចិត្តអាណិត​សម្ដេចតេជោ​ ហ៊ុន​ សែន​ ណាស់​ សម្ដេចខំគ្រប់បែបយ៉ាងរកពេលសំរាកស្ទើរតែមិនបាន​ ។​ បើគ្មានមន្ត្រីថោកទាបមួយចំនួនបង្កើតរឿងអយុត្តិធម៌ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់​ ម្ល៉េះសម្ដេចតេជោ​ មិនពិបាកដល់ថ្នាក់នេះទេ​ ។​

ឥលូវនេះ​ សូម្បីតែល្បែងស៊ីសងរីក​រាលដាលពេញរាជធានីភ្នំពេញ​ ក៏ពួកមន្ត្រីពាក់ផ្កាយពេញស្មារពូកែខាងអួតស្រីមិនខ្ចីបើកភ្នែកមើលដែរ​ ។​ ប្រហែលជាពួកមន្ត្រីផ្កាយបី​ ផ្កាយបួនអស់នោះ​ រងចាំសម្ដេចតេជោ​ ចុះទៅបង្ក្រាបល្បែងស៊ីសងជំនួសទៀតហើយមើលទៅ​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor