Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េ បានសន្យាបន្ថែមការបញ្ជូនពលករ និងផ្ដល់អាហារូបករណ៍ដល់និសិ្សត មន្ដ្រីរាជការរបស់កម្ពុជា ក្នុងឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជួយបណ្ដុះបណ្ដាលនិសិ្សត ឲ្យមានជំនាញក្នុងការអភិវឌ្ឍន៍ប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងលោក គឹម វុនជឹម ឯកអគ្គរដ្ឋទូតកូរ៉េចប់អាណាត្ដិនៅកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ នៅវិមានមិត្ដភាព លោក សុខ សុរ័ត្នវឌ្ឍនៈ ជំនួយការលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា ឯកអគ្គរដ្ឋទូតកូរ៉េមានការរីករាយដែលមកបំពេញបេកកម្មនៅកម្ពុជា ដែលធ្វើអោយទំនាក់ទំនងរវាងកម្ពុជា-កូរ៉េកាន់តែល្អ និងមានភាពជិតស្និតបន្ថែមទៀត។

លោក គឹម វុនជឹម ឯកអគ្គរដ្ឋទូតកូរ៉េ បានបញ្ជាក់ថា កូរ៉េនឹងបន្ថែមចំនួនពលករ វគ្គបណ្ដុះបណ្ដាលដល់និសិ្សត និងមន្ដ្រីរាជការ ដោយបានចុះហត្ថលេខារួចមកហើយសម្រាប់ឆ្នាំ២០១៨ខាងមុខនេះ។ ម្យ៉ាងវិញទៀត នៅឆ្នាំ២០១៨ខាងមុខនេះទៀត កូរ៉េនឹងចាប់ផ្ដើមដំណើរការលើកម្ពស់ផ្លូវជាតិលេខ៤៨ ឲ្យកាន់តែល្អប្រសើឡើងវិញផងដែរ។ ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានលើកឡើងពីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា គឺមានការអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យ ក្នុងពេលបច្ចុប្បន្ននេះ ក្រោមការដឹងនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

ជាការឆ្លើយតប លោក ហោណាំហុង ឧបនាយករដ្ឋមន្ដ្រី បានថ្លែងថា ទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េក្នុងឆ្នាំ២០១៧នេះ គឺជាឆ្នាំគម្រប់ខួបទី២០ នៃការភ្ជាប់ទំនាក់ទំនងការទូតសាធារណៈរដ្ឋកូរ៉េឡើងវិញ។ លោកក៏បានថ្លែងអំណរគុណចំពោះការបន្ថែមការបញ្ជូនពលករ និងវគ្គបណ្ដុះបណ្ដាលមកកម្ពុជា ក្នុងឆ្នាំ២០១៨ខាងមុខនេះ ។ លោកបន្ដថា ដោយកន្លងមកសាធារណៈរដ្ឋកូរ៉េ បានផ្ដល់ជំនួយក្នុងឆ្នាំ២០១៦- ២០១៧ ទៅលើវិស័យដូចជា សាធារណៈការ សុខាភិបាល និងការអភិវឌ្ឍនៅជនបទជាដើម។

សូមបញ្ជាក់ថា ពលករដែលបានទៅធ្វើការនៅសាធារណៈកូរ៉េ ក្នុងខែកក្ដដាឆ្នាំ២០១៧នេះ មានប្រមាណជិត៦ម៉ឺនាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor