ក្រចេះ៖ មនុស្សចំនួន៣នាក់ បានស្លាប់ និងរងរបួស ក្នុងហេតុការណ៍បាក់ដី ជីកបុកគ្រឹះប្លង់សេការ៉ាសសាំង កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិពង្រ៣ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
សមត្ថកិច្ចស្រុកឆ្លូង បានឲ្យដឹងថា ករណីបាក់ដី ជីកបុកគ្រឹះចាក់ប្លង់សេ សាងសង់ការ៉ាសសាំងខាងលើនេះ បានសង្កត់មនុស្សស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងរងរបួស២នាក់។ សមត្ថកិច្ច បន្តថា ជនរងគ្រោះ ដែលស្លាប់ ឈ្មោះ ឡាំង ធារ៉ា ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិហាន់ជយ័ទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ រីឯជនរងគ្រោះ២នាក់ទៀត មិនស្គាល់ឈ្មោះ មានទីលំនៅជាមួយអ្នកស្លាប់។
អាជ្ញាធរស្រុកឆ្លូង បញ្ជាក់ឲ្យដឹងថា ដីសាងសង់ការ៉ាសសាំងខាងលើនេះ មានបណ្ណ័កម្មសិទ្ធិត្រឹងត្រូវ និងមានច្បាប់សាងសង់ស្រប់ច្បាប់ ហើយម្ចាស់ការ៉ាសសាំងនោះ បានចំណាយថវិកាជួយធ្វើបុណ្យទាំងស្រុង និងជួយព្យាបាលអ្នករងរបួលទៀតផង។ ចំណែកសំណងអ្នកស្លាប់នោះ និងដោះស្រាយតាមក្រោយ ហើយបច្ចុប្បន្នសពជនរងគ្រោះ កំពុងធ្វើបុណ្យតាមប្រពៃណី៕


