Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ Judge Audition សប្តាហ៍ទី១ មានការចូលរួមជាច្រើនពីបេក្ខភាពជាច្រើនរូបសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ មកពីបណ្តាលខេត្ត និងក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណោមបេក្ខភាពជាច្រើនរូប មានបេក្ខជនម្នាក់ត្រូវបានមហាជនមានការអាណិតអាសូរ រួមទាំងគណៈកម្មការទាំង ៤រូបផងដែរ។ ហេតុផលគឹដោយសារតែបេក្ខភាព ឈ្មោះ ណាក់ សិលា ពេលកំពុងណែនាំខ្លួន នៅនឹងមុខគណៈកម្មការ ស្រាប់តែមានឈាមហូរចេញពីដៃរបស់គេជាច្រើន ធ្វើឲ្យបរិយាកាសនៅក្នុង Studio ប្រលងមានភាពស្រងេះស្រងោយ ដោយសារតែរំជួលចិត្តនឹងបេក្ខជនមួយរូបនេះ។

បេក្ខជន សិលា បានប្រាប់អោយដឹងថាលោកបានជួបគ្រោះថ្នាក់ មុនមួយថ្ងៃនៃការប្រលង ដូច្នេះទោះបីជាស្ថានភាពបែបណាក៏គាត់មិនបោះបង់ឳកាសនេះដែរ ព្រោះតែស្រលាញ់សិល្បះខ្លាំង។ ក្នុងនោះ ដោយមានចិត្តអាណិត សិលា គណៈកម្មការទាំងបួនរូបបានជួយឧបត្ថមជាទឹកប្រាក់ផ្ទាល់របស់ពួកគេដល់បេក្ខភាពរូបនេះ។ ប៉ុន្តែពិតជាសោកស្តាយ បន្ទាប់ពីសិលា បានបកស្រាយចម្រៀង «ខេត្តថ្មីត្បូងឃ្មុំ» ដែលជាការនិពន្ធផ្ទាល់របស់រូបលោក ដោយសារសមត្ថភាពសម្លេងនៅមានកម្រិត លោកមិនត្រូវបានជ្រើសរើសឲ្យទៅវគ្គបន្តឡើយ។

សូមទស្សនាវីដេអូខាងក្រោមនេះ:

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor