Sponsor
រិទ្ធី

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់       មន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ គិតមកដល់ពេលនេះ មានរយៈពេល១ខែហើយ តើមានរឿងអ្វីខ្លះកើតឡើង នៅក្នុងរដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះរាជរដ្ឋា  ភិបាលកម្ពុជារងសម្ពាធអ្វីខ្លះពីអន្តរជាតិ?

លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង បានលាលែងពី អនុប្រធាន សមាជិក គ.ជ.ប  ក្រោយមកសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ លោក នុត សុខុម លោក ហ៊ែល សារ៉ាក់ និងលោក ឌឹម សុវណ្ណារុំមកជំនួសតំណែងនេះក្នុង គ.ជ.ប វិញ។

អាសនៈ៥៥របស់គណបក្សសង្គ្រោះជាតិ ត្រូវបានបែងចែកទៅឱ្យគណបក្សប្រជាជនកម្ពុជា ចំនួន១១អាសនៈ (ក្រោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនទទួលយក) គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៤១អាសនៈ គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ និងគណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ចំនួន១ អាសនៈ។ រីឯ តំណែងចៅសង្កាត់ មេឃុំ ក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានបែងចែកឱ្យទៅគណបក្សដែលបានចូលរួមការបោះឆ្នោតឆ្នាំ២០១៧ ប៉ុន្តែ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សអំណាចខ្មែរ បដិសេធមិនទទួលយកអាសនៈនេះទេ។

ចំណែកឯសម្ពាធសហគមអន្តរជាតិវិញ៖
ប្រទេសស៊ុយអ៊ែត បាននិងកំពុងពិនិត្យឡើងវិញនូវចំណងការទូតនៃប្រទេសទាំងពីរ រីឯប្រទេសបារាំបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ 

សហរដ្ឋអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចបានផ្អាកទិដ្ឋាការរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មិនឱ្យទៅសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានព្រមានថានឹងចាត់វិធានការជាបន្តបន្ទាប់ទៀត ។ ដោយឡែក សហភាពអឺរ៉ុបបានសម្រេចព្យួរជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ 

សភាអឺរ៉ុបនឹងអនុម័តលើចំណុចមួយចំនួន នៃកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា ដូចជា បិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់ នៅក្នុងប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប និងផ្អាកការផ្តល់ទិដ្ឋាការ (visa) ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំផ្តាច់ការ នៃប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគូកន ហើយវិធានការនេះ អាចឈានទៅដល់ ការរឹបអូសទ្រព្យសម្បត្តិ របស់ជនទាំងនោះ ដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួន មកលាក់ទុកនៅទ្វីបអឺរ៉ុប។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor