កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៣ សប្ដាហ៍ទី១ បានដំណើរការដោយរលូន ក្នុងនោះមានបេក្ខជនមានសមត្ថភាពជាច្រើន ដែលត្រូវបានបន្តទៅវគ្គបន្តទៀត។
ជាមួយគ្នានោះដែរ មានបេក្ខជនម្នាក់ ឈ្មោះ ឈយ ពស៊ាង អាយុ ២៣ឆ្នាំ ជាបេក្ខជន មក ពីខេត្តសៀមរាប ដែលប្លែកពីគេតែម្ដង គឺបានលើកយកបទចម្រៀង ដែលជាការនិពន្ធទំនុកច្រៀង និងបទភ្លេងមេឡូឌី ដោយខ្លួនឯង យកមកប្រលង ព្រមទាំងទទួលបានការសរសើរពីសំណាក់គ្រូបង្វឹកទាំង៤នាក់តែម្ដង ជាមួយនឹងសំបុត្រពណ៌មាស បញ្ជាក់ថាអាចបន្តទៅវគ្គក្រោយទៀត។
សូមជម្រាបជូនថា ៖ ពស៊ាង សព្វថ្ងៃ ជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យ( មួយ ) និងធ្លាប់បានទទួលអាហាររូបករណ៏ពីសាលាតន្រ្តីមួយនៅក្នុងរាជធានីភ្នំពេញ ហើយមានបងប្អូន៤នាក់ ចំណែករូបគាត់ជាកូនពៅគេ ស្រុកកំណើតខេត្តសៀមរាប ។
ទាក់ទងនឹងវិថីនេះ គាត់បានគឺគាត់ស្រលាញ់អាជីពសិល្បៈតាំងពីអាយុ ៨ ឆ្នាំ ដោយធ្លាប់ដាក់ពាក្យប្រលងចំនួន៣ដងមកហើយ ដោយភាពតស៊ូ និងទេពកោសល្យទើបធ្វើឲ្យគាត់បានជាប់វគ្គ JUDGE AUDITION នេះ។
ប្រិយមិត្តកុំភេ្លចរង់ចាំទស្សនាសមត្ថភាពរបស់គាត់នៅវគ្គក្រោយជាបន្តទៀត ៕


