Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស៊េរីទំនើប៥គ្រឿង រួមនឹងសម្ភារៈមួយចំនួនធំ បានរងការខូចខាតខ្ទេចទាំងស្រុង ក្រោយពីអគ្កិភ័យបានលេបត្របាក់​ឃ្លាំងលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង យីហោ គឹម សុខន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នារសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណី​គ្រោះអគ្គិ​ភ័យខាងលើនេះ បណ្តាលមកពីជាងផ្សារដែកជួសជុលរថយន្តនៅក្នុងឃ្លាំង នេះបើតាមរយៈការសួរសាក្សីនៅក្បែរកន្លែងកើតហេតុ​។

សមត្ថកិច្ច បន្តថា គ្រោះអគ្គិភ័យនេះ បានបង្កឲ្យ​ឆេះឃ្លាំងលក់រថយន្តទាំងស្រុង និង​បំផ្លាយរថយន្តស៊េរីទំនើប៥គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនធំ តែមិនទាន់ដឹងថា ការខូតខាតអស់ទឹកប្រាក់ប៉ុន្មាននោះឡើយ។

អគ្គិភ័យនេះ មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ ព្រោះមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័ ដោយប្រើប្រាស់រថយន្តសរុបអស់ចំនួន៣០គ្រឿង ក្នុងនោះមាន​រថយន្ត​ប៉េអឹមចំនួន៩គ្រឿង ទើបទប់ស្កាត់បានសម្រេចជាស្ថាពរនៅ​ម៉ោង២និង៣០នាទីថ្ងដដែល។

សូមរំលឹកថា កាលពីរសៀលម្សិលមិញ អគ្គិភ័យបានឆេះបំផ្លាញផ្ទះពលរដ្ឋអស់ចំនួន៥ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដែរ ដោយឆេះរថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង ព្រមទាំងម៉ាស៊ីនដេរ ចំនួន១៦គ្រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor