Sponsor
រិទ្ធី

លោក អ៊េង ឆៃអ៊ាង នៅតែអះអាងថាលោកជាតំណាងរាស្ត្រខេត្តកណ្តាល និងជាអនុប្រធានគណបក្សសង្គ្រោះជាតិដដែល បានថ្លែងការណ៍នៅមុខស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថាលោក និងប្រជាពលរដ្ឋខ្មែរ សុំផ្ញើសារតាមរយៈឯកឧត្តម ឯកអគ្គករាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីយកសាររបស់យើងខ្ញុំទៅឱ្យរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន សែន គោលបំណងនៃការស្នើសុំរបស់ពួកយើងនោះរួមមាន៖

១-សុំឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន លុបចោលនូវសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ហើយអនុញ្ញាត     ឱ្យ គណបក្សសង្គ្រោះជាតិអាចធ្វើសកម្មភាពនយោបាយនៅប្រទេសកម្ពុជាវិញ

២-ស្នើឱ្យដោះលែង លោក កឹម សុខា និងអ្នកទោសមនសិការ ទាំងអស់ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ 

៣-ស្នើសុំឱ្យទម្លាក់ចោលការចោទប្រកាន់នានា ដល់អ្នកទោសនយោបាយ សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានទាំងអស់ ដើម្បីឱ្យរដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន ត្រូវរៀបចំការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ឱ្យមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ដោយមានវត្តមានគណបក្សសង្គ្រោះជាតិ។

លោក អ៊េង ឆៃអ៊ាង ស្នើឱ្យឯកឧត្តម ឯកអគ្គករាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ធ្វើកិច្ចការក្នុងនាមប្រទេសជាតិ មិនមែនក្នុងនាមគណបក្សទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor