Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពេលថ្មីៗនេះ យេីងបានឃេីញ លោក ហង្សសុវណ្ណដារ៉ា អតីត ពិធីករ ជេីងចាស់ ដ៏ឆ្នេីម រូបស្រស់សង្ហា ប្រចាំស្ថានីយ៍ទូរទស្សន៍ អប្សារាលេខ11 បានវិលត្រលប់ ហក់ចូលប្រឡូកសិល្បៈ ម្ដងទៀតហេីយ ជាមួយ រូបភាពថត MV បទចម្រៀង (អស់ឱកាស) ដែលលោកបានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ហេីយត្រៀមនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ។

ក៏ប៉ុន្តែ​ស្របពេលដែល លោក ហង្ស សុវណ្ណដារ៉ា កំពុងតែផ្ទុះការគាំទ្រ ស្រលាញ់ចូលចិត្ត យ៉ាងច្រេីនកុះករ ពីទស្សនិជន ហេីយទន្ទឹមរង់ចាំស្ដាប់ ទស្សនា MV បទអស់ឱកាស របស់លោក ក៏មានការបែកធ្លាយ រូបភាព អាស្រូវមួយចំនួន នៅលេីបណ្ដាញ សង្គម facebook និងសារព័ត៍មានក្នុងស្រុក  គឺ លោក ហង្សសុវណ្ណដារ៉ា ស្រវឹងខ្លាំង បានជ្រុលដៃ ធ្វេីឲ្យ កញ្ញា A Viya តារាសម្ដែង ដួលរហូតដល់ រលូតកូន ដោយពុំមានការទទួលខុសត្រូវ។

ទាក់ទងនឹងរឿងខាងលើនេះដែរ ខាង អាម៉ាប៉ាប៉ាញ៉ូសយេីងបាន ព្យាយាមធ្វេីការទំនាក់ទំនងទៅ ជួបសម្ភាស៍ ជាមួយ លោក ហង្សសុណ្ណដារ៉ា ដេីម្បីសាកសួរព័ត៍មាន ឱ្យកាន់តែច្បាស់ និងដេីម្បីស្រាយបំភ្លឺ ជូនទៅដល់ទស្សនិកជន ពីរឿងអាស្រូវខាងលេី តែមិនត្រូវបានលោកទទួលទូរស័ព្ទទេ គឺត្រឹមតែជួបជាមួយជំនួយការ របស់លោក ហេីយប្រាប់ថា លោកគ្មានពេលទំនេរនិយាយទូរស័ព្ទទេ ព្រោះលោកជាប់រវល់ថត MV បទចម្រៀងថ្មី និងថតខ្សែភាពយន្ត(ចប់) ។

ខាងយើងនឹងព្យាយាមទំនាក់ទំនង ទៅលោកហង្សសុវណ្ណដារ៉ាផ្ទាល់ ដើម្បីទទួលបានព័ត៍មានបន្តទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor