
យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់កញ្ញា កឹម មនោវិទ្យា បានសរសេរថា៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នាម៉ោង២ រសៀល នៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវនឹងម៉ោង២យប់ឈានចូលថ្ងៃទី១៣ ខែធ្នូនៅកម្ពុជា កញ្ញានឹងចូលសវនាការជាសាក្សីនៅសភាអាមេរិកដើម្បីថ្លែងពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នៅអនុគណៈកម្មការសភាទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេស នៃសភាអាមេរិក។
ការធ្វើជាសាក្សីនៅសភអាមេរិកនេះ ក៏មានផ្សាយផ្ទាល់នៅគេហទំព័រហ្វេសប៊ុក លោក កឹម សុខា ផងដែរ។

កញ្ញា កឹម មនោវិទ្យា ជាកូនស្រីរបស់លោក កឹម សុខា បច្ចុប្បន្ន កញ្ញាបាននិងកំពុងថាធ្វើការងារការទូតជាមួយសហគមន៍អន្តរជាតិដើម្បីឱ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ក៏ដូចស្តារស្ថានការណ៍នយោបាយនៅកម្ពុជាឱ្យទៅរកប្រក្រតីភាព
