Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ អះអាងថា ចាប់ពីថ្ងៃនេះតទៅ រដ្ឋបាលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យរថយន្តធំធ្វើចរាចរ ក្នុងក្រុងនៅពេលថ្ងៃតទៅទៀតទេ ដោយសារមានការកកស្ទះច្រើន បណ្តាលមកពីរថយន្តធំនេះ។

ការបញ្ជាក់បែបនេះ របស់លោក មាន ចាន់យ៉ាដា ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយអាជីវករលក់ម៉ូតូ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែមករា នៅសាលារាជធានីភ្នំពេញ។

លោក មាន ចាន់យ៉ាដា បានលើកឡើងថា ដោយមានបញ្ជាពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចាប់ពីថ្ងៃនេះតទៅ គឺមិនមានការចេញប័ណ្ណសម្រាប់រថយន្តចូលក្នុងក្រុងនាពេលថ្ងៃទៀតទេ ដោយសារការកកស្ទះចរាចរកាន់តែមានទំហំធំ”។

លោកអភិបាលរង បានបញ្ជាក់ថា កាលពីអណត្តិអភិបាលមុន គឺមានការអនុញ្ញាត ឲ្យមានប័ណ្ណសម្គាល់រថយន្តធំធ្វើចរាចរនៅក្នុងក្រុងនាពេលថ្ងៃបាន តែពីពេលនេះ គឺមិនមានចេញប័ណ្ណសម្រាប់ចូលក្រុងទៀតទេ។

ទាក់ទិនទៅនឹងរថយន្តធំនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា រហូតមកដល់ពេលនេះ រថយន្តធំដែលបានចុះបញ្ជីគឺមានចំនួន១ម៉ឺនគ្រឿង។

លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យសមត្ថកិច្ចពង្រឹងច្បាប់ចររាចរណ៍ទូទាំងប្រទេស ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ ដែលប្រជាពលរដ្ឋមួយចំនួនមិនបានយកចិត្តទុកដាក់ និងគោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានោះលោកស្នងការរង ក៏បានសូមឲ្យអាជីវករលក់ម៉ូតូទាំងអស់ ត្រូវលក់និងធ្វើលេខព្រមទាំងថែមមួកសុវត្ថិភាពដល់អ្នកទិញឲ្យអ្នកទាំងនោះគោរពច្បាប់របស់រដ្ឋ និងក៏ដូចជាការចូលរួមជាមួយអាជ្ញាធរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor