
កញ្ញា ធី សុវណ្ណថា បានផ្ញើសារជូន នាយឧត្តមសេនីយ៍ (ផ្កាយ៤) សុខ ផល ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៨ នេះ សំណូមពរទាំង៤ចំណុចផ្ញើជូននាយលោកឧត្តមសរនីយ៍ (ផ្កាយ៤) សុខ ផល រួមមាន៖
១ បន្តដេញជនអន្តោប្រវេសន៍ (យួន) ខុសច្បាប់
២ បន្តដកហូតអត្តសញ្ញាណប័ណ្ណខុសប្រក្រតីពីយួន
៣ ផ្អាក និងដកហូតប័ណ្ឌស្នាក់នៅអចិន្ត្រៃយ៍
៤ រក្សាស្ថានភាពដើមនៃជនអន្តោប្រវេសន្តខុសច្បាប់ រួចអនុវត្តច្បាប់អន្តោប្រវេសន៍។
កញ្ញាបានរៀបរាប់ពីមូលហេតុដែលនាងចុះចូលជាមួយគណបក្សកាន់អំណាច៖ នាងចូលCPP ព្រោះតែស្អប់យួន (ខុសច្បាប់) ឃើញយួនខុសច្បាប់ជាច្រើន រស់នៅទឹកដីខ្មែរ។ ម្យ៉ាងទៀត នាងឃើញប្រធានCNRP ចោលម្សៀត អត់បានការទើបចូលCPP ហើងនាងដឹងថាមានតែCPP ទើបអាចដេញយួនខុសច្បាបើបាន។
កន្លងមក បានឃើញ និងអបអរសាទរ ចំពោះការខិតខំ របស់នាយកដ្ឋានអន្តោប្រវេសន៍ដែលដេញយួនខុសច្បាប់ និងដកអត្តសញ្ញាណប័ណ្ណមិនប្រក្រតី (ពីយួន) ថ្មីៗនេះ នាងបានឃើញនាយកដ្ឋានអន្តោប្រវេសន៍ ចេញ “បណ្ណស្នាក់នៅអចិន្ត្រៃយ៍” ឲ្យយួនខុសច្បាប់ ក្លាយជាត្រូវច្បាប់ រស់នៅលើទឹកដីកម្ពុជា ។
ធី សុវណ្ណថា បញ្ជាក់ថា៖ ក្នុងនាមនាងជាជនជាតិ និងជាមន្ត្រីCPP ម្នាក់ (ប្រធានគណ:កម្មការយុវជន សាខានៃបក្សប្រជាជន) ឯកភាពតែងតាំងដោយ សម្តេចតេជោ ហ៊ុន សែន មានការឈឺចាប់ណាស់ ហើយមិនចង់ឲ្យជនជាតិយួនខុសច្បាប់ មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ រស់នៅលើទឹកដីខ្មែទេ។

កំពុងតាមដាន ប្រមូលឯកសារ ដើម្បីរាយការណ៍ និងតវ៉ាករណីនេះ ទៅគណ:កម្មការ នៃគណបក្ស ប្រជាជនគ្រប់ជាន់ថ្នាក់ តាមមាត្រាទី៨ (សិទ្ធសមាជិក) នៃលក្ខន្តិក: គណបក្សប្រជាជនកម្ពុជា និងតវ៉ាប្រឆាំង ករណីនេះ ទៅស្ថាបនជំនាញរដ្ឋគ្រប់ជាន់ថ្នាក់។ សូមលោកឧត្តមសេនីយ៍ សុខ ផល មេត្តាពិនិត្យ បើលោកធ្វើតាមសំណូមពរខ្ញុំមិនបាន សូមលោក ចូលនិវត្តន៍ ដើម្បីផ្តល់ឱកាសមនុស្សជំនាន់ក្រោយ លើសពីនេះទៅទៀត នាងថាកំពុងរៀបចំរបាយការណ៍ រាយការណ៍ជូនសម្តេចប្រឆាំងតវ៉ាករណីនេះ ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងករណីចាំបាច់ នឹងស្នើសុំធ្វើបាតុកម្មប្រឆាំងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឲ្យយួន របស់នាយកដ្ឋានអន្តោប្រវេសន៍។
