Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ មានការខកចិត្តមិនស្ទើរទេ ដែលបេក្ខជនមានសំឡេងល្អ វង្ស ថាណាន់ បានចាកចេញពីកម្មវិធីប្រឡងចម្រៀងដ៏ល្បីនេះ ម្នាក់ៗសោកស្តាយ ពិសេសទឹកដមសម្លេងដែលធ្ងន់ធំច្បាស់ពាក្យពេចន៍។ ម្ល៉េះហើយភាពចាញ់នេះ អ្នកណាក៏ស្តាយសូម្បីតែគណៈកម្មការក៏ស្តាយដែល។

នៅក្នុងវគ្គ Theater Round ជុំទី២ យប់មិញនេះ លោក វង្ស ថាណាន់ តម្រូវឲ្យចាប់ដៃគូជាមួយបេក្ខជន ថាន ពិសិដ្ឋ និងបានលើកយកបទ «ទឹកហូរ» មកបកស្រាយ។ ថាណាន់ ត្រូវបានគណៈកម្មការកញ្ញា ឱក សុគន្ធកញ្ញា សរសើរថា ពេលចាប់ផ្ដើមច្រៀងមានអារម្មណ៍ មានមនោសញ្ចេតនា ហើយសំឡេងមានកម្លាំងល្អ និងមានស្ទីលច្រើនក្នុងការច្រៀងបទនេះ។ ប៉ុន្តែមានបញ្ហាវគ្គចំពោះប៉ារ៉ូលបន្តិច។

ចំពោះគណៈកម្មការលោក ព្រាប សុវត្ថិ បានលើកថា សំឡេងរបស់ ថាណាន់ គឺខ្លាំងធ្វើបានល្អ ប៉ុន្តែការប្រើស្ទីលមិនទាន់ត្រូវបែបបទនៃបទ នឹងហើយមានបញ្ហប៉ារ៉ូលបន្តិច។ ដោយឡែកលោក ណុប បាយ៉ារិទ្ធ និងលោក ឆន សុវណ្ណរាជ បានបង្ហាញពីចំណាប់អារម្មណ៍ពេញចិត្តចំពោះការខិតខំប្រឹងប្រែង និងទឹកដមសម្លេងរបស់ ថាណាន់ និងដៃគូ។ តែយ៉ាងណាពិតជាសោកស្ដាយ ចំពោះលទ្ធផលដែល ថាណាន់ មិនអាចឈានទៅវគ្គបន្តបាន។

ទំព័រហ្វេសប៊ុកឈ្មោះ Srey sros បានលើកឡើងថា «ស្ដាយថាណាន់ណាស់ សម្លេងខ្លាំងល្អ មានទឹកដមគួរតែឲ្យគ្នាជាប់ទៅវគ្គបន្តទៀតសិន អត់យល់»។ ហ្វេសប៊ុកឈ្មោះពន្លឺ កូនប៉ា កូនប៉ា បានលើកឡើងថា «ពេលច្រៀងចប់សរសើរថាណាន់ សម្លេងល្អស្រែកបានខ្ពស់ ដាក់មនោសន្ចេតនា បានល្អ ដល់ប្រកាសលទ្ធផលបែរជាធ្លាក់ទៅវិញ?» ខណៈដែលទស្សនិកជនជាច្រើនហាក់មិនអស់ចិត្ត នៅពេល ថាណាន់ ធ្លាក់នៅក្នុងវគ្គនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor