Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បុគ្គលិកក្រុមហ៊ុនខ្សែកាបិ៍ មិត្តហ្វូន ដើររាយខ្សែតាមបង្គោលភ្លើង ដោយឡើងអូសខ្សែពីបង្គោលមួយទៅមួយដល់ត្រង់ចំណុចភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវឆ្លងចរន្តអគ្គិភ័យ​ឆក់ស្លាប់ជាប់នៅលើបង្គោលភ្លើង កាលពីវេលាម៉ោង៣៖១០នាទីល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ។

ប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មានបុរសបុគ្គលិកក្រុមហ៊ុនខែ្សកាបិ៍មិត្តហ្វូនមួយក្រុមបានដើរតបណ្តាញខែ្សកាបិ៍ ដោយ​ដើររាយខ្សែតាមបង្គោលភ្លើងអគ្គិសនីនៅភូមិឃុំកើតហេតុខាងលើ ស្រាប់តែបុគ្គលិកម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ជាប់នៅលើបង្គោលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងអ្នកធ្វើដំណើរតាមដងផ្លូវចោមរោមមើល។

ប្រភពបានបន្តថា ក្រុមការងារតបណ្តាញខែ្សកាបិ៍នេះ ខ្វះបច្ចេកទេស ហើយប្រើមនុស្សឲ្យឡើងរាយខ្សែកាបិ៍តាមបង្គោលភ្លើង ដោយមិនបានបិតចរន្តភ្លើង។ ប្រជាពលរដ្ឋបានរិះគន់តៗគ្នាទៅលើក្រុមហ៊ុនថា មិនគួរប្រើមនុស្សឲ្យឡើងរាយខ្សែកាបិ៍តាមបង្គោលភ្លើងចឹងទេ ម៉្យាងវិញទៀតខាងក្រុមហ៊ុនមិនបានដាំបង្គោលដោយខ្លួនឯងទេ គឺយកខ្សែកាបិ៍ទៅផ្ញើជាមួយនិងខាងបង្គោលអគ្គិសនី។

ប្រភព បានបន្តទៀតថា បើខាងក្រុមហ៊ុនដាក់បង្គោលផ្សេងគ្នាវាមិនមានគ្រោះថ្នាក់នោះទេ។បង្គោល​អគ្គិសនី ដែលបានឆក់មនុសនេះ កាលប៉ុន្មានថ្ងៃមុនមានបែកផ្កាភ្លើងបង្កឲ្យអ្នកនៅជិតនោះនាំគ្នាភ័យខ្លាច ហើយបានរាយការណ៍ទៅខាងអគ្គិសនី តែក្រោយមកមានក្រុមហ៊ុនខ្សែកាបិ៍មករាយដល់ត្រង់ចំណុចដែលបានរៀបរាប់ខាងលើ ក៏ឆក់ស្លាប់តែម្ដង។

ក្រោយមកប្រជាពលរដ្ឋ បានរាយការណ៍ទៅអជ្ញាធរអគ្គិសនីស្រុកកំពង់រោទិ៍មកបិតភ្លើង និងជួយដាក់មនុស្សចុះពីបង្គោលភ្លើង។

តាមសមត្ថកិច្ច បានឲ្យដឹងថា បុរសត្រូវខ្សែភ្លើងឆក់ ឈ្មោះ ឈន ឆាយ អាយុ២៥ឆ្នាំ រស់នៅភូមិសំបួរ ស្រុកមេសាង ខេត្តព្រៃវែង មានមុខជាកម្មករខែ្សកាបិ៍។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor