Sponsor
រិទ្ធី

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ លោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ប្រកាសលាលែងពីឆាកនយោបាយ និងពីតំណែងប្រធានវិទ្យុសំបុកឃ្មុំ។ លោកអតីតប្រធានវិទ្យុរូបនេះ ថាការលាលែងនេះនេះដើម្បីផ្ទេរជូនអ្នកនយោបាយវ័យក្មេង បន្តកាតព្វកិច្ចស្នេហាជាតិជំនួសលោកតទៅទៀត។

តាមរយៈលិខិតលាលែងនេះ លោកបានបញ្ជាក់ថា ការប្រឡូកនយោបាយនៅកម្ពុជាអស់រយៈពេល២២ឆ្នាំកន្លងមក ធ្វើឱ្យលោកមានមោទនភាព ដោយបានចូលរួមបម្រើសង្គម តាមរយៈការងារមនុស្សធម៌ ការលះបង់កម្លាំងកាយចិត្តិ ប្រឈមមុខជាមួយអ្នកកាន់អំណាច ក្នុងការការពារយុត្តិធម៌សង្គម និងដើម្បីសេរីភាព។ ទោះបីជាយ៉ាងណា លោកថានៅតែបន្តការងារមនុស្សធម៌ ដោយមិនប្រកាន់និន្នាការនយោបាយដដែល។

លោកស្រី ឌិន ផាណារ៉ា ជាប្រធានស្តីទីរបស់វិទ្យុសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលជាអ្នកទទួលខុសត្រូវជំនួសលោក ម៉ម សូណង់ដូ។

គួររំលឹកថា លោក ម៉ម សូណង់ដូ បានបដិសេធមិនចូលតាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ៣លើករួចមកហើយ ដើម្បីធ្វើជាសាក្សីក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា។

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០១៧ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោកតា ម៉ម សូណង់ដូ មិនទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ទេ ដូចនេះ លោកក៏សម្រេចចិត្តលាឈប់ពីប្រធានគណបក្សម្តងរួចមកហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor