Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ឆ្លៀតក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់អារ៉ែង ស្រុកថ្មបាំងខេត្តកោះកុង នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានឆ្លៀតឱកាសជាអធិបតី បើកសម្ពោធដាក់ឲ្យដំណើរការសហគមន៍អេកូទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ស្ទឹងអារ៉ែងនោះផងដែរ ដោយមានការចូលរួមពីលោកស្រីដំណាងសហគមន៍ និងប្រតិភូរួមដំណើរ ព្រមទាំងប្រជាពលរដ្ឋចំនួន១៥០នាក់ មកពីឃុំខាងលើចូលរួមផងដែរ។

គួរបញ្ជាក់ថា ការដាក់បញ្ជូលតំបន់អារ៉ែងទៅជាសហគមន៍អេកូទេសចរណ៍ធម្មជាតិនេះ គឺផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដល់មូលដ្ឋាន ដោយកាត់បន្ថយបាននូវការកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃ ក៏ដូចជាផ្តល់ភាពស្របច្បាប់ដល់បងប្អូនក្នុងការអភិរក្សធនធានធម្មជាតិក្នុងតំបន់ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។

តាមរបាយការណ៍អាជ្ញាធរបានលើកឡើងដោយសង្ខេបថា ពីមុនពលរដ្ឋរស់នៅតំបន់អារ៉ែងហាក់បីដូចជាដាច់ឆ្ងាយពីទីប្រជុំជនខ្លាំងណាស់ កសិផលដែលដាំដុះបានដឹកទៅកាន់ទីផ្សារមិនកើត ព្រោះតែគ្មានស្ពានឆ្លងកាត់ស្ទឹងអារ៉ែង ចំណែកផ្លូវលំ ត្រូវបានដាច់ដោយអន្លើរៗ ដោយជំនន់ទឹកភ្លៀង ហេតុនេះ ប្រជាពលរដ្ឋពិតជាជួបការលំបាកខ្លាំងណាស់។

លោកស្រី មិថុនា ភូថង បានថ្លែង កោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំត្រួសត្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់អារ៉ែងនេះ ជាពិសេសការកសាងផ្លូវ និងស្ពាន ទោះបីនៅមិនទាន់ប្រកបដោយគុណភាពក៏ពិតមែន ប៉ុន្តែវាអាចតភ្ជាប់សេដ្ឋកិច្ចពីតំបន់នេះ ទៅកាន់ទីផ្សារបានយ៉ាងល្អប្រសើរផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor