Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ចំពោះអ្នកដែលចូលចិត្តតាមដាននូវព័ត៌មានថី្មៗ ជឿជាក់ថាប្រាកដជាបានជ្រោបច្បាស់ថា កុមារាដែលជាអ្នកគ្រោងពានរង្វាន់ក្នុងកម្មវីធប្រឡងចម្រៀងកុមារមុនគេ(រដូវកាលទី១) “The Voice Kids Cambodia” គឺ កុមារា ពេជ្រ ថៃ ចូលរៀនក្នុងសាលារដ្ឋ នៅថ្នាក់ទី៨​ នូវ វិទ្យាល័យទួលស្វាយព្រៃ ដោយមិនចាប់អារម្មណ៍ ឈានជើងចូល សាសាលាឯកជនដែលមានការផ្តល់អាហារូបករណ៍ដោយឥតយកប្រាក់ទៅវិញ។

ដោយឡែកក៏មានមតិជាច្រើនទៀត បាននិយាយតៗគ្នាដោយគ្មានប្រភពច្បាស់លាស់ថា សាលាបញ្ញាសាស្រ្តអន្តរជាតិពុំទទួល ពេជ្រ ថៃ ចូលរៀនតាមការប្រកាសរបស់ខ្លួន។

មិនយូរប៉ុន្មានដោយយោងតាម គណនីហ្វេសប៊ុកឈ្មោះថា Monorea Bun ដែលជាអ្នកទទួលខុសត្រូវផ្ទាល់ក្នុងការទទួលយក កុមារ ពេជ្រ ថៃ មកធ្វើតេស្តឲ្យចូលរៀននៅសាលាបញ្ញាសាស្រ្តអន្តរជាតិ បានធ្វើការបកស្រាយចំពោះបញ្ហាទាំងនេះថា៖

“កុមារា ពេជ្រ ថៃ បានមកធ្វើតេស្តឲ្យចូលរៀននៅសាលាបញ្ញាសាស្រ្តអន្តរជាតិកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានឪពុក ម្តាយ មកពិនិត្យមើល សាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងបីសាខា សាខាបឹងកេងកង សាខាទួលគោក និង សាខា សែនសុខ ផងដែរ។ ចំណែកឯការធ្វើតេស្តសិក្សា កុមារ ពេជ្រ ថៃ គឺត្រូវចូលរៀនថ្នាក់ទី៦ ដោយខាងសាលាក៏បានជម្រាបដល់ខាងអគ្គនាយក ហង្សមាស និងក្រុមគ្រួសារអំពីលទ្ធផលតេស្តសិក្សានិងរង់ចាំទទួលឲ្យមកចុះឈ្មោះចូលរៀន។ កំឡុងនូវការរង់ចាំប៉ុន្តែបែរជាចេញនូវព័ត៌មានផ្សាយថា កុមារ ពេជ្រ ថៃ បានចូលរៀននៅសាលាទួលស្វាយព្រៃ ថ្នាក់ទី៨ ទៅវិញ ខាងសាលាក៏បានជម្រាបសួរទៅខាងអគ្គនាយក ហង្សមាស ដោយខាងហង្សមាសបានសុំទោសមកខាងសាលាបញ្ញាសាស្រ្ត ដែលមានគុណភាពខ្ពស់លើការអប់រំ ប៉ុន្តែនេះជាការសម្រេចចិត្តរបស់ក្រុមគ្រួសារ កុមារ ពេជ្រ ថៃ ក្នុងការមិនទទួលយក ថ្នាក់អាហារូបករណ៏របស់សាលាបញ្ញាសាស្រ្តអន្តរជាតិ”។

ម្ចាស់គណនីហ្វេសប៊ុកដដែលក៏បានបន្ថែមថា:

“រហូតមកដល់ពេលនេះ នាងខ្ញុំនៅមិនទាន់បានទទួលពត៌មានថា ហេតុអ្វី បានជាកុមារ ពេជ្រ ថៃ មិនទទួលយកអាហារូបករណ៏របស់សាលាបញ្ញាសាស្រ្តអន្តរជាតិ? សូមបងប្អូនទាំងអស់មេត្តាជួយផ្សព្វផ្សាយពត៌មាននេះបន្តរ ដើម្បីកុំឲ្យមានការភ័ន្តច្រលំបន្តរទៀត។ សូមថ្លែងអំណរគុណទុកជាមុន”។ ក្រោយពីបានទទួលដំណឹងនេះធ្វើឲ្យមហាជនជាច្រើនសោកស្តាយចំពោះការសម្រេចចិត្តរបស់ក្រុមគ្រួសារ ពេជ្រ ថៃ ដែលមិនទទួលអាហារូករណ៍ នៅសាលាបញ្ញាសាស្រ្តអន្តរជាតិ និងសង្ឃឹមថាក្រុមគ្រួសារ ពេជ្រ នឹងបកស្រាយពីមូលហេតុដែលនាំឲ្យមានការសម្រេចចិត្តបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor