
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា “របស់ណាមានជាតិ គីមីកុំទិញទៅ។ ចឹងអីវិនឡើងអីជេរពេទ្យ ជេររាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យលក់ មានសារធាតុគីមី ចឹងកុំទិញធ្វើអី ។ ខ្លួនឯងប្រព្រឹត្តខ្លួនមកបន្ទោសគេ បើមិនទិញទេ គេនឹង ងាកមកទិញផលិតផលក្នុងស្រុកដែលគ្មានគីមីហើយ”។
ជាការឆ្លើយតបតាមប្រសាសន៍ខាងលើ លោកវិល្លាម ដែលជាអ្នកនិយាយបញ្ហាសង្គមបានចេញវិដេអូ ដោយភ្ជាប់ជាមួយនឹងចំណងជើងថា៖
សុំរិះគន់សម្ដេចហ៊ុនសែនត្រង់ៗតែម្ដង រឿងគាត់និយាយបន្ទោសពលរដ្ឋរឿងទិញបន្លែមានគីមី
បន្ទាប់ពីវីដេអូឡាយខាងលើរួចមក លោកក៍បានបន្ថែមថា៖
ទិញចំបន្លែគីមីខុសមកពីទិញមិនចេះមេីល ឯអ្នកយកមកលក់អ្នកត្រួតពិនិត្យបែរជាមិនខុសទៅវិញ 😂
បេីពលរដ្ឋខ្មែរឆ្លាតរហូតមេីលដឹងថាបន្លែណាមានគីមីឬអត់គីមីមែននោះ ម្លេះសម្ដេចមិនមានវាសនាកាន់អំណាចបានជាង៣០ឆ្នាំទេ
ប្រហែលពលរដ្ឋឈប់បោះឆ្នោតអោយយូហេីយ ព្រោះបិទបាំងកំហុសអោយកូនចៅខិលខូចរបស់សម្ដេចម្ដេចនឹងជិតទៅបេីពលរដ្ឋឆ្លាតម្លឹង ?
ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋ នឹងជាប្រមុខរដ្ឋមួយទាំងមូល និយាយ១០ឃ្លា ៧ឃ្លាត្រូវបានគេយកមក Troll ធ្វេីជារឿងកំប្លែង😂
ឱអនិច្ចាណាស់ ទិញបន្លែគីមីយកមកហូប គេមិនដាក់ទណ្ឌកម្មអាជីវករលក់គិតតែផលប្រយោជន៍ គេមិនដាក់ទណ្ឌកម្មអ្នកដែលមិនត្រួតពិនិត្យ បែរជាដាក់ទណ្ឌកម្មអ្នកទិញទៅវិញ
ទិញបន្លែចំគីមី ហូបទៅថយអាយុ ទៅពេទ្យអត់លុយ ពេទ្យមិនព្យាបាល ហេីយថែមទាំងគេបន្ទោសថាមកពីយេីងអ្នកខុសទៅវិញ
បេីចឹងដដែលចាំបាច់បង្កេីតអោយមានរដ្ឋាភិបាលធ្វេីស្អី ?
យកពន្ធពីរាស្ត្រ យកប្រាក់ខែពីរាស្ត្រធ្វេីស្អី ? បេីអោយរាស្ត្រធ្វេីការខ្លួនឯងដដែល
