Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឈាមស្រែកស្បែកហៅ ព្រលឹងនារីរងគ្រោះបាននាំកម្លាំងសមត្ថកិច្ចទៅតាមចាប់ខ្លួនឃាតករហូតទាល់តែបាន ក្រោយពីឃាតកសម្លាប់​នាង​ជាងកន្លះខែមុន នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៧កន្លងទៅ ហើយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលដឹកនាំកម្លាំងផ្ទាល់ពី លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

អធិការនគរបសលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានឲ្យ​ដឹងថា ជនដៃដល់សម្លាប់ប្រពន្ធរបស់ខ្លួន ជាកម្មការិនីនៅរោងចក្រ QMI កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានចាប់ខ្លួនហើយ ខណៈជននេះបានរត់គេចខ្លួន និងទៅលាក់ខ្លួននៅខេត្តព្រះសីហនុ។ លោកថា ពេលនេះជនដៃដល់​បាននឹងកំពុងនាំខ្លួន មកសួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដែលខ្លួនបានប្រព្រឹត្តិ។

សូមបញ្ជាក់ថា ​សពស្ដ្រីរងគ្រោះ ឈ្មោះ ​ព្រីម បូផា ​អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​ ហើយត្រូវបានប្តីសម្លាប់ចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំង​ពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាងស់ផ្ទះជួល​ឈ្មោះ ជា សោភា បានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធមានកូនពីរនាក់ មិនស្គាល់អត្តសញ្ញាណស្នាក់នៅបន្ទប់ជួល​លេខ៤២ ជាន់ទី៣ ប្រហែលពីសប្ដាហ៍មកហើយ ហើយពីរនាក់ប្ដីប្រពន្ធនេះមានការឈ្លោះប្រកែកគ្នារហូត ដោយឡែកថ្ងៃកើតហេតុខាងលើ អ្នកជួលនោះ មិនទាន់បានឲ្យលុយថ្លៃបន្ទប់ ខ្លួនបានឡើងមកមើលឃើញបន្ទប់នោះចាក់សោពីខាងក្រៅ ហើយមានធំក្លិនស្អុយ ទើបខ្លួនបានហៅឪពុកបង្កើត មកជួយកាត់មេសោរ ក្រោយពីកាត់សោរួចទើបដឹងថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួល​។

 សពជាស្រ្តីមានសភាពហើមស្អុយ មានរយះត្រចៀកខាងឆ្វេងមុខខ្មៅ ហើមរលួយ ស្លៀកខោអាវពណ៌ត្រួយចេកមួយឈុត មានខ្នើយគ្របមុខ សណ្ដូកជើងក្បាលទៅជញ្ជាំងសណ្ដប់ភួយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor